ព័ត៌មានអន្តរជាតិ

ប្រទេសហូឡង់ ប្រកាសហាមឃាត់ ការលក់ឧបករណ៍ មីក្រូឈីប ទៅឲ្យប្រទេសចិន

ប្រភព ៖ AFP

ហូឡង់ ៖ រដ្ឋាភិបាលហូឡង់ ជាប្រទេសមួយក្នុងចំណោម អ្នកដាក់សម្ពាធជាច្រើន ពីទីក្រុងវ៉ាស៊ីនតោនកាលពីឆ្នាំមុន ធ្វើតាមការហាមប្រាម របស់សហរដ្ឋអាមេរិក លើការលក់មីក្រូឈីប និង ឧបករណ៍ពួកគេទៅកាន់ទីក្រុងប៉េកាំង ជាផ្នែក នៃសង្រ្គាមពាណិជ្ជកម្ម និងទណ្ឌកម្ម ដែលកំពុងបន្តរបស់វ៉ាស៊ីនតោន ជាមួយគូប្រជែង ដ៏សំខាន់នៅប៉ាស៊ីហ្វិក យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។

ប្រទេសហូឡង់ បានដាក់កម្រិតថ្មីលើការ លក់ឧបករណ៍ផលិតមីក្រូឈីបទៅឲ្យប្រទេសចិន ចំពោះចំណាត់ការ របស់ហូឡង់ធ្វើឡើង តាមបម្រាម របស់សហរដ្ឋអាមេរិកកាលពីខែធ្នូឆ្នាំមុន លើការលក់បន្ទះឈីប ទៅឲ្យក្រុមហ៊ុនចិនជាង ៣០ ក្រោមលេសថា សន្តិសុខជាតិ ។
រដ្ឋមន្ត្រីពាណិជ្ជកម្មហូឡង់ លោកស្រី Liesje Schreinemacher បាននិយាយនៅពេលនាងប្រកាសបម្រាមកាលពីថ្ងៃសុក្រថា យើងបានបោះជំហាននេះ ដើម្បីផលប្រយោជន៍ សន្តិសុខជាតិ របស់យើង ។ ប៉ុន្តែលោកស្រី បានបន្ថែមថា មានតែក្រុមហ៊ុន ចំនួនមានកំណត់ប៉ុណ្ណោះ ដែលនឹងរងផលប៉ះពាល់ ដោយការហាមឃាត់នេះ ហើយមិនបានបញ្ជាក់លម្អិតអំពីឧបករណ៍ ណាមួយត្រូវហាមឃាត់ សម្រាប់ការនាំចេញ ទៅកាន់ប្រទេសណានោះទេ ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលហូឡង់បានរង សម្ពាធពីសហរដ្ឋអាមេរិក អស់រយៈពេលមួយឆ្នាំកន្លងមក ដើម្បីអនុវត្តការហាមឃាត់បែបនេះ។ កិច្ចព្រមព្រៀងមួយត្រូវ បានគេរាយការណ៍ថា បានឈានដល់រវាងទីក្រុងវ៉ាស៊ីនតោន ទីក្រុងឡាអេ និងតូក្យូកាលខែមករា ឆ្នាំនេះសម្រាប់ក្រុមហ៊ុន សំខាន់ៗមួយចំនួន រួមទាំងក្រុមហ៊ុន ASML របស់ប្រទេសហូឡង់ និង ក្រុមហ៊ុន Nikon និង Tokyo Electron របស់ជប៉ុន ដើម្បីធ្វើតាមការ រឹតបន្តឹងការនាំចេញ របស់សហរដ្ឋអាមេរិក លើប្រទេសចិន ។

ហើយកាលពីខែវិច្ឆិកាឆ្នាំមុន នាយកដ្ឋានពាណិជ្ជកម្ម ថាមពល និងយុទ្ធសាស្ត្រឧស្សាហកម្មរបស់ចក្រភពអង់គ្លេសបាន បញ្ជាឲ្យក្រុមហ៊ុន Nexperia ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ហូឡង់នៃ Wingtech របស់ប្រទេសចិនឲ្យលក់ភាគហ៊ុន គ្រប់គ្រងរបស់ខ្លួននៅក្នុងរោងចក្រមីក្រូឈីប វេលស៍ Newport Wafer Fab ដោយសារភ័យខ្លាចថា វាអាច បំផ្លាញសមត្ថភាពរបស់ចក្រភពអង់គ្លេស ក្នុងវិស័យដូចជា ទូរគមនាគមន៍ និងការទទួលស្គាល់មុខ៕
ដោយ៖លី ភីលីព

Most Popular

To Top