វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន OceanGate ជាក្រុមហ៊ុនដំណើរកម្សាន្ត សមុទ្រទឹកជ្រៅ របស់សហរដ្ឋអាមេរិក បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានផ្អាកប្រតិបត្តិការ រុករក និងពាណិជ្ជកម្មទាំងអស់ បន្ទាប់ពីមានការបំផ្ទុះដ៏សាហាវ នៃនាវាមុជទឹក Titan កាលពីខែមិថុនា យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។
កាលពីខែមិថុនា នាវាមុជទឹក របស់ក្រុមហ៊ុន OceanGate ឈ្មោះ Titan បានបាត់ខ្លួនកំឡុង ពេលធ្វើដំណើរ ទៅកាន់បំណែកនៃកប៉ាល់ទីតានិក ស្ថិតនៅតំបន់មានជម្រៅទឹក ប្រហែល ១៤៤៩គីឡូមែត្រ ភាគខាងកើតនៃ Cape Cod នៅអាត្លង់ទិកខាងជើង ។
មនុស្ស ៥ នាក់នៅលើកប៉ាល់ Titan រួមមានលោក Rush អ្នកជំនួញចក្រភពអង់គ្លេស លោក Hamish Harding អ្នកជំនាញសមុទ្របារាំង Paul-Henri Nergeolet និងអនុប្រធានសាជីវកម្ម Engro របស់ប្រទេសប៉ាគីស្ថាន Shahzada Dawood ជាមួយកូនប្រុសអាយុ ១៩ ឆ្នាំរបស់លោកឈ្មោះ Suleman ។
ក្រោយមក ឆ្មាំឆ្នេរសមុទ្រអាមេរិក បានបញ្ជាក់ថា កម្ទេចកម្ទីរកឃើញនៅបាតសមុទ្រ ក្បែរកន្លែងលិចកប៉ាល់ទីតានិក ជាបំណែកនៃនាវាមុជទឹកដែលបាត់ ចំពោះមនុស្សទាំង ៥ នាក់នៅលើកប៉ាល់ Titan ត្រូវបានគេសន្មត់ថា បានស្លាប់ទំាងអស់គ្នា ៕
ដោយ៖លី ភីលីព