ព័ត៌មានអន្តរជាតិ

ផ្កាយរណប គន្លងទាបរបស់រុស្ស៊ី នឹងផ្តល់ប្រព័ន្ធ អ៊ីនធើណេត ចាប់ពីឆ្នាំ ២០២៧ តទៅ

ប្រភព ៖ AFP

ម៉ូស្គូ ៖ ក្រសួងទំនាក់ទំនង បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីកំពុងសាងសង់ ក្រុមតារានិករនៃគន្លងផែនដីទាប (LEO) ផ្កាយរណបរបស់ខ្លួន ដែលនឹងចាប់ផ្តើមផ្តល់ប្រព័ន្ធអ៊ីនធើណេតល្បឿនលឿន និងកម្រិតទាបដល់អ្នកប្រើប្រាស់ចាប់ពីឆ្នាំ ២០២៧ យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។

ក្រសួងបានបន្តថា គម្រោងនេះមានគោលបំណង ប្រើប្រាស់គន្លងផែនដីទាប ដើម្បីផ្តល់សេវាអ៊ីនធើណេត ពាណិជ្ជកម្មដែលនឹងមានល្បឿនលឿន និងមានភាពយឺតយ៉ាវទាប ហើយវានឹងដំណើរការជាផ្លូវការនៅឆ្នាំ ២០២៧។

ផ្កាយរណប LEO ចំនួន៣ ត្រូវបានបាញ់បង្ហោះចេញពីកំពង់ផែអវកាស Vostochny នៅតំបន់ចុងបូព៌ារបស់រុស្ស៊ី ជាផ្នែកមួយនៃបេសកកម្ម សាកល្បងនឹងត្រួសត្រាយផ្លូវ សម្រាប់ក្រុមតារានិករផ្ទាល់ខ្លួនរបស់រុស្ស៊ី ដែលមានផ្កាយរណប LEO រាប់រយផ្តល់សេវាអ៊ីនធើណេតដល់អ្នកប្រើប្រាស់ក្នុង ៧៥ ប្រទេស ។

ក្រសួងបានបន្តថា ល្បឿនបញ្ជូនបច្ចុប្បន្នគឺ 12 Mbps និង latency គឺ ៤១ មិល្លីវិនាទី។ បេសកកម្មសាកល្បងមិនមានគោលដៅសម្រាប់ល្បឿនលឿនទេ ប៉ុន្តែអ្នកអាចចាក់ផ្សាយភាពយន្តក្នុងទម្រង់ HD សូម្បីតែក្នុងល្បឿននេះក៏ដោយ។

ប្រទេសរុស្ស៊ីគ្រោងនឹង ចាប់ផ្តើមបេសកកម្មរាប់សិបទៅកាន់ LEO ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០២៥ តទៅ។ រ៉ុក្កែតនីមួយៗនឹងផ្ទុកផ្កាយរណបចំនួន ១៥ គ្រឿង ដោយមានផ្កាយរណប LEO ច្រើនជាង ៩០០ ត្រូវបានគេរំពឹងថា នឹងដាក់ចូលទៅក្នុងគន្លងនៅឆ្នាំ ២០៣៥៕

Most Popular

To Top