ព័ត៌មានអន្តរជាតិ

លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសចូលនិវត្តន៍ពីវិស័យនយោបាយ

Xinhua

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាស​ថា លោកចូលនិវត្តន៍ពីនយោបាយ និងលាលែងពីតំណែងជាសមាជិកគណបក្សនយោបាយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក​បានឲ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ​ដែល​ចេញ​ដោយ​គណបក្ស​របស់​លោក​ថា “​ខ្ញុំ​​ប្រកាស​ចូលនិវត្តន៍​ពី​នយោបាយ និង​លាលែង​ពី​តំណែង​ជា​សមាជិក​នៃ​គណបក្ស Ruam Thai Sang Chart (United Thai Nation Party)។

លោកបានលើកឡើងថា “ក្នុងរយៈពេល ៩ឆ្នាំចុងក្រោយក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំបានលះបង់ខ្លួនឯង ដើម្បីជាប្រយោជន៍ដល់ប្រជាជនជាទីគោរព។ ការខិតខំប្រឹងប្រែងទាំងនេះបានចាប់ផ្តើមបង្កើតផលផ្លែ ពង្រឹងប្រទេសរបស់យើងលើគ្រប់វិស័យ”។

លោក ប្រាយុទ្ធ នឹងនៅតែជានាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេស រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ គណបក្ស Ruam Thai Sang Chart ទទួលបានតំណែងទី៥ នៅក្នុងការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា ដោយទទួលបាន ៣៦ អាសនៈក្នុងសភាតំណាងរាស្រ្ត ដែលមានសមាជិកចំនួន ៥០០ ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top