ព័ត៌មានអន្តរជាតិ

រុស្សី នឹងចាត់ទុកនាវាទាំងអស់ ដែលធ្វើដំណើរ តាមច្រកសមុទ្រខ្មៅ ទៅអ៊ុយក្រែន ជាអ្នកដឹកជញ្ជូនសំភារៈយោធា

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសរុស្សីនឹងចាត់ទុកនូវ រាល់នាវាដឹកទំនិញទាំងឡាយណា ដែលធ្វើដំណើរតាមច្រកសមុទ្រខ្មៅ ចូលទៅកាន់ផែ នៃប្រទេសអ៊ុយក្រែន គឺជានាវាដែលមានផ្ទុក សំភារៈយោធាទាំងអស់។

រុស្សីបានបញ្ជាក់បែបនេះថា ដោយសារតែការបញ្ចប់ នៃគំនិតផ្តួចផ្តើម នៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ តាមសមុទ្រខ្មៅ និងការទប់ស្កាត់ច្រករបៀង មនុស្សធម៌តាមសមុទ្រ កប៉ាល់ទាំងអស់ ដែលកំពុងធ្វើដំណើរទៅកាន់កំពង់ផែអ៊ុយក្រែន ក្នុងសមុទ្រខ្មៅ នឹងត្រូវបានចាត់ទុកថា ជានាវាផ្ទុកទំនិញយោធា ចាប់ពីម៉ោង ០០ ម៉ោងនៅទីក្រុងម៉ូស្គូនៅថ្ងៃទី ២០ខែកក្កដា ឆ្នាំ២០២៣នេះតទៅ ។

ក្រសួងការពារជាតិ រុស្សី ក៏បានបញ្ជាក់ថា ខ្លួននឹងកត់សម្គាល់ថា ប្រទេសដែលទង់ជាតិទាំងឡាយណា ដែលនឹងមានវត្តមាននៅលើនាវា ទាំងនោះនឹងត្រូវបាន ចាត់ទុកថា ជាភាគីនៃជម្លោះពីភាគីអ៊ុយក្រែន។

គួរឲ្យដឹងដែរថារុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាដាច់ដោយឡែកពីគ្នា ជាមួយនឹងប្រទេសតួគីនិង និងអង្គការសហប្រជាជាតិ អំពីកិច្ចព្រមព្រៀងដឹកជញ្ជូនគ្រាប់ធញ្ញជាតិ តាមសមុទ្រខ្មៅ ។

កិច្ចព្រមព្រៀង ដែលបានធ្វើឡើង នៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងខែកក្កដាឆ្នាំ២០២២ ដែលបានអនុញ្ញាតឱ្យអ៊ុយក្រែន នាំចេញគ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មផ្សេងទៀត ពីកំពង់ផែសមុទ្រខ្មៅរបស់ខ្លួន ប៉ុន្តែត្រូវបានដកខ្លួនចេញពីរុស្សី ហើយនៅត្រឹមថ្ងៃ២០កក្កដា នេះហើយ៕
ប្រែសម្រួល៖ ស៊ុនលី
ប្រភព ៖ AFP

Most Popular

To Top