បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT សមាជិកសភា មកពីគណបក្សសាធារណរដ្ឋ បានរារាំងផែនការលក់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ រេបស់អាមេរិក ទៅឲ្យប្រទេសអូស្ត្រាលី និងកំពុងអំពាវនាវឲ្យ មានការយល់ព្រមលើការ ចំណាយយោធាបន្ថែម ដើម្បីពង្រីកកងនាវាផ្ទាល់ខ្លួន របស់អាមេរិកជំនួសវិញ។
ប្រភពដដែលបាន បញ្ជាក់ទៀតដែរថា សមាជិកសភាដែលកំពុងនាំមុខគេ នៅក្នុងយុទ្ធនាការមួយនេះ គឺលោក Roger Wicher ដែលជាសមាជិក ដ៏សំខាន់ម្នាក់ នៃគណកម្មការ នៃយោធាហើយលោកបានលើកឡើង នូវទស្សននេះកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ នៅក្នុងជំនួបមួយជាមួយនឹង ក្រុមអ្នកកាសែតក្នុងស្រុក ។
លោកបានពោលបែបនេះថា វាជារឿងសមហេតុសមផល ប្រសិនបើអាមេរិក មាននាវាមុជទឹកខ្លួនឯង គ្រប់គ្រងជាមុនសិនមុននឹង ធ្វើការលក់អាវុធប្រភេទនេះ ទៅឲ្យប្រទេសផ្សេង (កិច្ចព្រមព្រៀង AUKUS) ហើយប្រធានាធិបតី គួរតែដាក់លិខិតស្នើសុំក្នុងការទិញ នាវាមុជទឹកបន្ថែមសិនមុននឹងប្រគល់នាវាមុជទឹកថ្មី ទាំងនោះទៅឲ្យអូស្រ្តាលី ។
ទោះបីជាលោក Wicker មិនបានបកស្រាយទេថា តើត្រូវចំណាយប៉ុន្មាន ដើម្បីផលិតនាវាទាំងនោះ ប៉ុន្តែលោកបានបន្ថែមថាសេតវិមាន ក៏ត្រូវតែអនុម័ត ផែនការសម្រាប់មូលដ្ឋាន ឧស្សាហកម្ម ដើម្បីទៅដល់គោលដៅ ដែលត្រៀមរៀបចំនេះ ។
លោកបានបន្តទៀតថា គាត់មានបំណងផ្ញើលិខិតមួយ ទៅប្រធានាធិបតី Joe Biden ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីដោះស្រាយករណីរបស់គាត់ រួមជាមួយសមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋម្នាក់ទៀត ដែលមានឈ្មោះថា Susan Collins៕
ប្រែសម្រួល៖ស៊ុនលី