បាងកក៖ សភាប្រទេសថៃ បានប្រកាសពន្យារពេល ការបោះឆ្នោតបន្ទាប់ ដើម្បីជ្រើសរើស នាយករដ្ឋមន្ត្រីថ្មី ដោយសារ តែញត្តិផ្លូវ ច្បាប់ជុំវិញការបដិសេធការតែងតាំងមេដឹក នាំគណបក្ស Move Forward លោក Pita Limjaroenrat ។
ការពន្យារពេលនេះបានធ្វើឡើង បន្ទាប់ពីការិយាល័យអ្នកត្រួតពិនិត្យ របស់រដ្ឋកាលពីថ្ងៃចន្ទ បានស្នើឱ្យតុលាការធម្មនុញ្ញ ពិនិត្យមើលការបោះឆ្នោតដោយសមាជិកសភារួមគ្នា ដែលនៅថ្ងៃទី១៩ ខែកក្កដា ដើម្បីបដិសេធការតែងតាំងលោក Pita ជានាយករដ្ឋមន្ត្រីថ្មី។
នៅក្នុងញត្តិរបស់ខ្លួន ការិយាល័យអ្នកទទួលបន្ទុក ក៏បានស្នើឱ្យតុលាការ ផ្អាកការជ្រើសរើសនាយករដ្ឋមន្ត្រី រហូតដល់តុលាការធ្វើការ សម្រេចលើសំណុំរឿងនេះ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
គណបក្ស Move Forward បានលេចចេញជា គណបក្សធំជាងគេ នៅក្នុងសភាជាន់ទាបនៃរដ្ឋសភា ក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីខែឧសភា ។ ចាប់តាំងពីពេលនោះមក ខ្លួនបានបង្កើតសម្ព័ន្ធភាព ជាមួយគណបក្សភឿថៃ និងគណបក្សតូចៗផ្សេងទៀត ដើម្បីគាំទ្រលោក Pita ធ្វើជានាយករដ្ឋមន្ត្រីថ្មី។
លោក Pita បានបរាជ័យក្នុងការទទួលបានការគាំទ្រចាំបាច់នៅក្នុងការអង្គុយពីរមុន នៃសភាថៃដែលត្រូវបោះឆ្នោត។ គណបក្ស Move Forward បានប្រកាសកាលពីសប្តាហ៍មុនការសម្រេចចិត្តរបស់ខ្លួន ក្នុងការដើរចេញ ដើម្បីអនុញ្ញាត ឱ្យដៃគូចម្រុះរបស់គណបក្សភឿថៃ ដឹកនាំក្នុងការបង្កើតរដ្ឋាភិបាលថ្មី៕
ប្រែសម្រួល ឈូក បូរ៉ា