ព័ត៌មានអន្តរជាតិ

ទណ្ឌកម្ម របស់លោកខាងលិច កំពុងបង្វែរភ្ញៀវរុស្សី ច្រើនលាននាក់សម្រុក ទៅថៃនៅឆ្នាំក្រោយ

ប្រភព៖ Xinhua

បរទេស ៖ អជ្ញាធរជាតិថៃ ទទួលបន្ទុកកិច្ចការងារទេសចរ បានប្រកាសនឹងអាចទទួលស្វាគមន៍ភ្ញៀវ ទេសចរជនជាតិរុស្សី ជាច្រើនលាននាក់ នៅឆ្នាំក្រោយនេះ។

យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា ដោយសារតែកំណើនភ្ញៀវទេសចរ ជនជាតិរុស្សីផងនិង ដោយសារជាពិសេសការបិទ ការធ្វើដំណើរតាមអាកាសតាមផ្លូវទឹក ពីសំណាក់តំបន់អឺរ៉ុបផងពលរដ្ឋរុស្សី ដែលជាអ្នកមានទ្រព្យសម្បត្តិ ទាំងនោះនឹងចាប់ផ្តើមបង្វែរការធ្វើដំណើរ កំសាន្តរបស់ខ្លួនមកតំបន់អាស៊ីវិញ ដែលក្នុងនោះថៃនឹងទទួល បានកំណើនខ្លាំងជាងគេបំផុត ។

តាមការព្យាករណ៍ថៃ នឹងទទួលបានភ្ញៀវទេសចរ រុស្សីក្នុងចំនួនបំបែកកំណត់ត្រា ដល់ទៅ២លាននាក់សម្រាប់ឆ្នាំ២០២៤ ខណៈដែលឆ្នាំនេះភ្ញៀវទេសចររុស្សី ប្រមាណជា៨៤ម៉ឺននាក់ រួចមកហើយដែលបានធ្វើដំណើ មកដល់ទឹកដីរបស់ប្រទេស ក្នុងតំបន់អាស៊ានមួយនេះហើយនឹងអាចកើន ឡើងទៅដល់១,៣លាននាក់ ក្នុងចុងឆ្នាំនេះ។

គួរឲ្យដឹងដែរថា គិតត្រឹមតួលេខ កាលពីឆ្នាំ២០២២ថៃ គឺជាគោលដៅ សំខាន់ជាងគេទី៤ របស់ជនជាតិរុស្សី ដែលជាភ្ញៀវទេសចរ ដោយក្នុងនោះតួគីឈរនៅគោលដៅទី១ ទទួលបាន៣,៧លាននាក់អារ៉ាប់រួមទទួលបាន៩០ម៉ឺននាក់ និងអេហ្ស៊ីបទទួលបាន ៧៦ម៉ឺននាក់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top