គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក Denys Shmyhal នាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ុយក្រែន បានថ្លែងថា ប្រទេសអ៊ុយក្រែន បានបែងចែកថវិកាចំនួន៤០ពាន់លាន hryvnias ស្មើនឹងប្រមាណ១,១ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំនេះ ដើម្បីអភិវឌ្ឍលើការផលិតយន្តហោះគ្មានមនុស្សបើករបស់ខ្លួន ។
លោក Shmyhal បានថ្លែងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook យ៉ាងដូច្នេះថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុននៅក្នុងប្រទេសអ៊ុយក្រែន ជាង៤ដែ០លផលិតយានជំនិះគ្មានមនុស្សបើក រឺហៅកាត់ថា (UAVs) បានចុះកិច្ចសន្យាជាមួយរដ្ឋាភិបាលរួចហើយ ។
លោកបានថ្លែងថា ចំនួនក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសអ៊ុយក្រែន បានកើនឡើងច្រើនជាង៤ដងធៀបនឹងកាលពីឆ្នាំមុន ដែលនេះជាការជំរុញដោយឲ្យមានការវិនិយោគរបស់រដ្ឋាភិបាល និងជាការលើកទឹកចិត្ត ។
លោក Shmyhal បានថ្លែងថា ជាពិសេស រដ្ឋាភិបាលបានលុបបំបាត់របាំងគយសម្រាប់ការនាំចូលគ្រឿងបន្លាស់សម្រាប់យន្តហោះគ្មានមនុស្សបើក និងបង្កើនចំណែកប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិត UAV រហូតដល់២៥ភាគរយ ។
លោក Shmyhal ថ្លែងទៀតថា នៅក្នុងឆ្នាំ២០២២ អ្នកផលិតយន្តហោះគ្មានមនុស្សបើកនៅអ៊ុយក្រែន បានទាក់ទាញការវិនិយោគប្រហែល១១០លានដុល្លារផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា