ព័ត៌មានអន្តរជាតិ

រុស្សីផ្តល់សញ្ជាតិ ឲ្យកីឡាករហុកគី អាមេរិកម្នាក់

បរទេស៖បុរសជនជាតិ អាមេរិកកើតនៅរដ្ឋ Minnesotaលោក Brennen Mennell ដែលក៏ជាកីឡាករលេងហុកគី អាជីពរបស់អាមេរិកផងនោះ កាលពីថ្ងៃម្សិលមិញនេះ ត្រូវបានរុស្សីប្រកាសផ្តល់សញ្ជាតិ ជាផ្លូវការហើយដោយប្រធានាធិបតី រុស្សីលោក Vladimir Putin។

យោងតាមការចេញផ្សាយរបស់ RT កីឡាកររូបនេះគឺជាកីឡាករហុកគី អាជីពលេងឲ្យនៅលីគកំពូល រុស្សីឲ្យក្លឹប​ Dynamo Moscow hockey team ហើយក៏ជាអតីតកីឡាករលេង នៅក្រុមបេឡារូសផងដែរមុន ពេលផ្លាស់មករុស្សី កាលពីខែកញ្ញាឆ្នាំទៅ ។

កុងត្រារបស់ Mennell ដែលមានវ័យទើបតែ២៦ឆ្នាំរូបនេះ ជាមួយនឹងក្លឹបរុស្សីមានត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគាត់ត្រូវបានទទួលការទុកចិត្ត ពីសំណាក់ប្រធានាធិបតីរុស្សី ក្នុងការផ្តល់សញ្ជាតិរុស្សី។

គួរឲ្យដឹងទៀតដែរថា កីឡាករMenell នឹងមិនចាំបាច់លះបង់សញ្ជាតិអាមេរិក របស់គាត់ដើម្បីកាន់លិខិត ឆ្លងដែនរុស្ស៊ីនោះដែរ ក្រោយការប្រកាសនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top