បរទេស ៖ ធនាគារពិភពលោក បានប្រកាសផ្តល់ប្រាក់មូលនិធិថ្មី ចំនួនប្រមាណជា១,៥ពាន់លានដុល្លារ ទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីអាចពង្រឹងវិស័យ ផ្តល់កំចីឥណទាន នៅក្នុងប្រទេស។
យោងតាមការចេញផ្សាយ របស់ RTថវិការដែលរៃអង្គាស ទាំងនោះនឹងត្រូវយកទៅប្រើប្រាស់ សំដៅឆ្ពោះ ទៅរកការស្តារសេដ្ឋកិច្ច និងការពង្រឹងសន្តិសុខសង្គម សម្រាប់ប្រជាជនអ៊ុយក្រែនឡើងវិញ ហើយមូលនិធិនេះនឹងធ្វើឡើង តាមរយៈរាជរដ្ឋាភិបាលជប៉ុន។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អ៊ុយក្រែន លោក Sergey Marchenko បានថ្លែងថា៖ ខ្ញុំមានពិតជាថ្លែងអំណរគុណ ចំពោះការគាំទ្រជាបន្តបន្ទាប់របស់អ៊ុយក្រែន ដោយរដ្ឋាភិបាលជប៉ុនក្នុងអំឡុង ពេលពួកគេកាន់តំណែង ជាប្រធានក្នុងក្រុម G7 ព្រមទាំងក្រុមធនាគារពិភពលោក ។
គួរឲ្យដឹងដែរថាចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការពិសេសដោយយោធារបស់រុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២មក រដ្ឋាភិបាលអ៊ុយក្រែនបានទទួលជំនួយហិរញ្ញវត្ថុជាង ៥៨១លានដុល្លារតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន។
ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន ក៏បានបញ្ជាក់ទៀតដែរថា អាជ្ញាធរអ៊ុយក្រែន រំពឹងថា នឹងទទួលបាន២ពាន់លានដុល្លារផ្សេងទៀត ពីរដ្ឋាភិបាលទីក្រុងតូក្យូសម្រាប់ការគាំទ្រ ថវិកាដោយផ្ទាល់តាមរយៈមូលនិធិ ADVANCE របស់ធនាគារពិភពលោក៕
ប្រែសម្រួល៖ស៊ុនលី