ព័ត៌មានអន្តរជាតិ

Update៖ ភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះ និងរាលដាលពីតំបន់ភាគខាងត្បូង ទៅភាគខាងជើង នៃប្រទេសអ៊ីតាលី

រូបភាពពី៖​ XINHUA

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ថា ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ នៅភាគខាងត្បូងនៃប្រទេសអ៊ីតាលី បានចាប់ផ្តើមឆេះរាលដាលដល់ភាគខាងជើង ហើយកាលពីថ្ងៃសុក្រ ខណៈដែលប្រទេសនេះ នៅតែស្ថិតក្នុងការទប់ទល់នឹងអាកាសធាតុដ៏អាក្រក់ ដែលបានបង្កើតបានកំណត់ត្រាថ្មី នៃករណីភ្លើងឆេះព្រៃនេះ ។

ភ្លើងឆេះព្រៃ ភាគច្រើនកើតឡើងនៅកោះភាគខាងត្បូង នៃក្រុង Sicily បានទទួលរងពីភ្លើងឆេះព្រៃរីករាលដាលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយកាលពីថ្ងៃសុក្រ ភ្លើងឆេះដែលបានកើតឡើងស្រដៀងគ្នានេះដែរ ត្រូវបានគេរាយការណ៍មកថា កំពុងបន្តឆេះរាលដាលនៅលើដីគោករបស់អ៊ីតាលី គឺនៅតំបន់ភាគខាងត្បូងនៃក្រុង Calabria និងក្រុង Apulia ហើយកាលពីថ្ងៃសុក្រ ក្រុង Apulia ដែលជាតំបន់នៅជាយនៅលើឧបទ្វីបមួយនេះ ដែលមានរាងដូចស្បែកជើង នៃប្រទេសអ៊ីតាលី បានស្នើសុំជាផ្លូវការនូវការដាក់ស្ថានភាពស្ថិតនៅក្នុង “គ្រាអាសន្ន” ដែលមានអគ្គិភ័យកើតឡើងនៅទីនោះ ដែលនេះជាអ្វីដែលនឹងផ្តល់ឱ្យតំបន់នោះមានលទ្ធភាពទទួលបានជំនួយបន្ថែមទៀតដើម្បីយកមកដោះស្រាយនឹងបញ្ហានេះផងដែរ ។

យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រដោយក្រុមទទួលបន្ទុកបរិស្ថាន Legambiente បានឱ្យដឹងថា ផ្ទៃដីប្រមាណជាង៥០.០០០ហិកតាត្រូវបានភ្លើងឆាបឆេះចាប់តាំងពីដើមឆ្នាំ២០២៣នេះ ។

នៅរបាយការណ៍របស់ Legambiente បានដាក់ថា ស្ថានភាពនៅតែធ្ងន់ធ្ងរបំផុតនៅក្នុងទីក្រុង Sicily ដែលមានប្រហែល៨០ភាគរយ នៃតំបន់ដែលមានភ្លើងឆេះព្រៃ ហើយតំបន់នេះត្រូវបានគេរាយការណ៍មកថា មានករណីដាច់ចរន្តអគ្គិសនីនៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះផងដែរ ដោយសារបណ្តាញអគ្គិសនីមិនអាចរក្សាបាននឹងការកើនឡើង នៃតម្រូវការថាមពល ដោយផ្នែកខ្លះនៃប្រព័ន្ធទាំងនោះ រួមទាំងខ្សែថាមពលត្រូវបានខូចខាតដោយសារកម្តៅ និងភ្លើងឆេះព្រៃ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top