ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ត្រូវបាន​ចោទប្រកាន់​ជា​លើក​ទី៣​ បន្ទាប់​ពី​ការ​ចោទ​ប្រកាន់​ចំនួន៤ ករណី ​ក្នុង​ករណី​ជ្រៀតជ្រែក​​ការ​បោះឆ្នោត

រូបភាពពី៖​ XINHUA

វ៉ាស៊ីនតោន៖ ដំបូងឡើយអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលសំបុត្រគោលដៅមួយប្រាប់លោក កាលពីសប្តាហ៍មុនថា លោកជាកម្មវត្ថុ នៃការស៊ើបអង្កេត ដែលជាការអភិវឌ្ឍន៍ ដែលបង្ហាញពីការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មថ្មី កំពុងកើតឡើងប្រឆាំងនឹងអតីតប្រធានាធិបតីរូបនេះ។ នៅពេលនោះ វាត្រូវបានគេរាយការណ៍ថា បទល្មើសរួមមានការរារាំង និងការឃុបឃិត ដើម្បីបោកប្រាស់ពលរដ្ឋអាមេរិក។

ការចោទប្រកាន់ទី៣ ត្រូវបានដាក់ប្តឹងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយបង្ហាញពីការចោទប្រកាន់ព្រហ្មទណ្ឌថ្មីចំនួន ៤ករណី ដែលពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែង ដែលត្រូវបានចោទប្រកាន់ ដើម្បីលុបចោលលទ្ធផលនៃការបោះឆ្នោត​អាមេរិកឆ្នាំ២០២០ ។

អតីតប្រធានាធិបតីរូបនេះ ប្រឈមមុខនឹងការចោទប្រកាន់ដែលរួមមានៈ ឃុបឃិតក្នុងការបន្លំភ្នែកពលរដ្ឋអាមេរិក ការសមគំនិត ដើម្បីរារាំងដំណើរការផ្លូវការ ការរារាំង និងការប៉ុនប៉ងរារាំងដំណើរការផ្លូវការ និងការសមគំនិតប្រឆាំងនឹងសិទ្ធិ។

ដីកា​នោះ​បានឲ្យដឹង​ថា​ ​ទោះ​ចាញ់​ក្តី ចុង​ចោទ (លោក ដូណាល់ ត្រាំ) ​បាន​តាំង​ចិត្ត​បន្ត​កាន់​អំណាច​។

ប្រភពបានឲ្យដឹងទៀតថា “ដូច្នេះអស់រយៈពេលជាងពីរខែបន្ទាប់ពីថ្ងៃបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០២០ ចុងចោទបានផ្សព្វផ្សាយថា មានការក្លែងបន្លំកំណត់លទ្ធផលនៅក្នុងការបោះឆ្នោតហើយថាលោកពិតជាបានឈ្នះការបោះឆ្នោតនាពេលនោះ។ ការអះអាងទាំងនេះ ជាការមិនពិត ហើយចុងចោទដឹងថា ពួកគេក៏ដឹងថា ជារឿងមិនពិតដែរ”។

ការចោទប្រកាន់នេះមានបញ្ជីអ្នករួមគំនិតមិនបញ្ចេញឈ្មោះចំនួន ៦នាក់ រួមទាំងមេធាវីមួយចំនួន និងមន្ត្រីក្រសួងយុត្តិធម៌មួយរូប ដែលត្រូវបានចោទប្រកាន់ថា បាន “ចុះឈ្មោះ” ដើម្បីជួយលោក ត្រាំ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីលុបចោលលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ និងបន្តកាន់អំណាច។

អ្នករួមគំនិតទាំងនោះត្រូវបានចោទប្រកាន់ថា “បានជំរុញឱ្យមន្ត្រីមិនអើពើនឹងការបោះឆ្នោតដ៏ពេញនិយម” និងរៀបចំ “ការក្លែងបន្លំសន្លឹកឆ្នោតរបស់អ្នកបោះឆ្នោត” នៅក្នុងរដ្ឋ Arizona, Georgia, Michigan, Nevada, New Mexico, Pennsylvania និង Wisconsin តាមការចោទប្រកាន់៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top