ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បន្តប្រើប្រាស់ទូកគ្មានមនុស្សបើកល្បឿនលឿន វាយប្រហារលើនាវាយោធារុស្ស៊ី ដែលអមដំណើរនាវាស៊ីវិលនៅសមុទ្រខ្មៅ

រូបភាពពី៖​ XINHUA

បរទេស៖ អ៊ុយក្រែនបានប្រើប្រាស់ទូកគ្មានមនុស្សបើកល្បឿនលឿន វាយប្រហារលើនាវាយោធារុស្ស៊ីមួយទៀត ដែលអមដំណើរនាវាស៊ីវិលនៅសមុទ្រខ្មៅ ។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី​​ បានរាយការណ៍កាលពីថ្ងៃពុធ និងបានកត់សម្គាល់ឧបទ្ទវហេតុបែបនេះលើកទីពីរក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមមន្ត្រីការពារជាតិម្នាក់បានអះអាងថា ឧបទ្ទវហេតុវាយប្រហារនៅពេលយប់បានកើតឡើងនៅភាគនិរតីនៃសមុទ្រ ប៉ុន្តែបានបញ្ចប់ទៅដោយបរាជ័យសម្រាប់ទីក្រុងគៀវ ខណៈដែលយោធារុស្ស៊ីបានរកឃើញ និងបំផ្លាញទូកប្រើសម្រាប់វាយប្រហារនោះ។

ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ពីការវាយប្រហារស្រដៀងគ្នានេះកាលពីថ្ងៃអង្គារដោយនិយាយថា វាពាក់ព័ន្ធនឹងទូកគ្មានមនុស្សបើករបស់កងទ័ពជើងទឹកចំនួនបីគ្រឿង ដែលកំណត់គោលដៅលើនាវាស៊ីវិលរបស់រុស្ស៊ី ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ច្រកសមុទ្រ Bosphorus ។ ក្រសួងបានបន្ថែមថា នាវាអមដំណើររបស់ក្បួន បានរារាំងការវាយប្រហារនោះ។

ទីក្រុងគៀវបានបដិសេធការចោទប្រកាន់នេះ ដោយទីប្រឹក្សាប្រធានាធិបតីលោក Mikhail Podoliak បានទទូចថា អ៊ុយក្រែនមិនវាយប្រហារលើគោលដៅជនស៊ីវិល នោះទេ។

កាលពីខែមុន ការបំផ្ទុះដោយទូកគ្មានមនុស្សបើករបស់កងទ័ពជើងទឹក បានសម្លាប់ជនស៊ីវិលពីរនាក់ដែលធ្វើដំណើរក្នុងរថយន្តនៅលើស្ពាន Crimean ដែលជាការវាយប្រហារដែលទីក្រុង គៀវ ទាំងអស់ ។ អ្នកនាំពាក្យរបស់ទីភ្នាក់ងារសន្តិសុខ SBU របស់រុស្ស៊ី បានសន្យានៅពេលនោះថា​នឹងចេញផ្សាយព័ត៌មានលម្អិតអំពីប្រតិបត្តិការនេះ៕​ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top