ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា រុះរើគណៈរដ្ឋមន្រ្តី ក្រោយលោកស្រី អ៊ុយសាន ស៊ូជីន ត្រូវបានលើកលែងទោស ៤ករណី

ប្រភព​ ៖ Xinhua

រ៉ង់ហ្គូន៖ ប្រទេសមីយ៉ាន់ម៉ា បានបង្ហាញពីរដ្ឋាភិបាល ដែលទើបនឹងផ្លាស់ប្តូរថ្មី ដែលដឹកនាំដោយឧត្តមសេនីយ មីន អ៊ុងឡាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការរុះរើគណៈរដ្ឋមន្រ្តីរបស់មីយ៉ាន់ម៉ា ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីម្ចាស់ពានណូបែលសន្ដិភាពលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានរបបយោធា សម្រេចលើកលែងទោសលើរ្បលោកស្រីចំនួន ករណី។

ក្រោម​រដ្ឋាភិបាល​ថ្មី រដ្ឋមន្ត្រី​ចំនួន ៤រូប រដ្ឋមន្ត្រី​កិច្ចការ​សាសនា និង​វប្បធម៌ រដ្ឋមន្ត្រី​ក្រសួង​ថាមពល​អគ្គិសនី រដ្ឋមន្ត្រី​ក្រសួង​ថាមពល និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ត្រូវ​ជំនួស។ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់ប្រទេស (SAC) ក៏បានជំនួសមន្ត្រីថ្នាក់ទាបនៃក្រសួងមួយចំនួនផងដែរ។

ពីមុនកាលពីថ្ងៃពុធ SAC ថ្មីត្រូវបានបង្ហាញ ខណៈដែលចំនួនសមាជិកក្រុមប្រឹក្សាត្រូវបានកាត់បន្ថយមកត្រឹម ១៨រូប ពីមុន គឺមាន ២០រូបដោយមានសមាជិកសំខាន់ៗចំនួន ១៦ នាក់ដែលនៅសល់នៅនឹងកន្លែង៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top