ហ្វាំងឡង់ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ការកក់កប៉ាល់ ទេសចរណ៍មាន ការកើនឡើងវិញ បន្ទាប់ពីជំងឺ រាតត្បាត បានបណ្តាល ឲ្យនាវាប្រណីតចតចោល ខណៈកន្លែងផលិតកប៉ាល់ហ្វាំងឡង់ កំពុងធ្វើឲ្យមានការ ចាប់អារម្មណ៍ចុងក្រោយ ត្រូវបានកំណត់ថា ជាកប៉ាល់ទេសចរណ៍ធំ បំផុតរបស់ពិភពលោក ។
កប៉ាល់ថ្មីដ៏ប្រណិត របស់ Royal Caribbean Icon of the Seas ជិតរួចរាល់ហើយនៅក្នុងកន្លែងផលិតកប៉ាល់ Turku នៅលើឆ្នេរសមុទ្រភាគនិរតី នៃប្រទេសហ្វាំងឡង់ ជាមួយនឹងការធ្វើដំណើរដំបូង របស់វាត្រូវបានកំណត់ពេល សម្រាប់ខែមករា ។
លោក Tim Meyer នាយកប្រតិបត្តិនៃក្រុមហ៊ុនសាងសង់កប៉ាល់ Meyer Turku ទទួលបន្ទុកសាងសង់បាននិយាយថា កប៉ាល់នេះមកដល់សព្វថ្ងៃនេះ ដូចដែលយើងបានដឹងហើយថា ជាកប៉ាល់ទេសចរណ៍ដ៏ធំបំផុតនៅលើពិភពលោក ។ មនុស្សមួយចំនួនបានដាក់ស្លាករចនាសម្ព័នដ៏ធំសម្បើមថា ជា “ភាពអស្ចារ្យ”ដោយលើកឡើងពីដាន អាកាសធាតុដ៏ធំ របស់វានោះ អ្នកផ្សេងទៀត មានការស្ញប់ស្ញែង ចំពោះវិស្វកម្មដ៏ទំនើប បានបញ្ចូលទៅក្នុងគោលដៅ នៃថ្ងៃឈប់សម្រាកបណ្តែតទឹក ហើយនាំគ្នាទៅទិញសំបុត្រ ។
កប៉ាល់ទេសចរណ៍មានលក្ខណៈស្រដៀង នឹងភូមិមួយ ហើយកប៉ាល់ដ៏ធំនេះ មានសួនទឹកចម្រុះពណ៌ និងនាវាជាង ២០ ហើយអាចផ្ទុកមនុស្សបានជិត ១ ម៉ឺននាក់។ ជំងឺរាតត្បាតបានធ្វើឲ្យមានផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ឧស្សាហកម្មនេះ ដោយបង្កើតជាសំណួរថា តើវានឹងងើបឡើងវិញដែរឬទេ។ ឥឡូវនេះក្រុមហ៊ុននាវាកំពុង ឃើញអតិថិជនត្រឡប់មកវិញ ។
សមាគមអន្តរជាតិ Cruise Lines បានព្យាករណ៍ថា បរិមាណអ្នកដំណើរនឹងលើសពីកម្រិតមុនការរាតត្បាតជាមួយនឹង ៣១.៥ លាននាក់នៅឆ្នាំនេះ។ ជាមួយនឹងបរិមាណសរុប ២៥០,៨០០មានទំហំធំជាង ៥ ដង នៃរបស់នាវា Titanic ចំណែកនាវា Icon of the Seas នឹងដណ្តើមបានចំណងជើង នៃកប៉ាល់ទេសចរណ៍ដ៏ធំបំផុត របស់ពិភពលោកពីក្រុមហ៊ុន Royal Caribbean នាពេលបច្ចុប្បន្នគឺ Wonder of the Seas ៕
ដោយ៖លី ភីលីព