ព័ត៌មានអន្តរជាតិ

រុស្ស៊ី ទទួលបានជោគជ័យ ទាំងស្រុងក្នុងការបាញ់បង្ហោះ ស្ថានីយនៅឋានព្រះចន្ទ្រ ដើម្បីររុករកមើលតំបន់ ប៉ូលភាគខាងត្បូងនៃភពនេះ

ប្រភព ៖ Xinhua

រុស្ស៊ី៖ ប្រភពពីទីភ្នាក់ងារ ព័ត៌មាន Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះ ប្រទេសរុស្ស៊ី បានបាញ់បង្ហោះ ដោយទទួល ជោគជ័យទាំងស្រុង នូវការបង្ហោះស្ថានីយ៍នៅតាមព្រះចន្ទ្រ ដែលមានឈ្មោះថា Luna-25 ដោយចាប់ផ្តើមបេសកកម្ម ជាប្រវត្តិសាស្ត្រ ដើម្បីរុករកនៅតំបន់ប៉ូល ខាងត្បូងនៃភពព្រះចន្ទ្រ ។

ស្ថានីយ៍ដែលមិនត្រឡប់មកភពផែនដីវិញ ត្រូវបានបាញ់បង្ហោះដោយប្រើគ្រាប់រ៉ុក្កែត Soyuz-2.1b ជាមួយនឹងដំណាក់កាលខាងលើ Fregat បានចេញពី Vostochny Cosmodrome នៅក្នុងតំបន់ Amur នៃតំបន់ភាគខាងកើតរបស់ប្រទេសរុស្ស៊ី ។

ក្នុងរយៈពេល៩នាទី ក្រោយពីបានបាញ់ បង្ហោះឡើង ដំណាក់កាលខាងលើ Fregat ជាមួយស្ថានីយ៍ Luna-25 បានបំបែកខ្លួនចេញពីដំណាក់កាលទី៣ នៃគ្រាប់រ៉ុក្កែត ហើយរយៈពេលប្រហែល ១ម៉ោងក្រោយមក ស្ថានីយ៍ Luna-25 បានផ្តាច់ខ្លួនចេញពីដំណាក់ កាលខាងលើ Fregat ហើយបានចូលទៅក្នុងផ្លូវហោះហើរ ទៅកាន់ឋានព្រះចន្ទ្រ ដោយទទួល បានជោគជ័យ ដែលនេះជាការសម្គាល់ពីការបញ្ចប់ ដោយជោគជ័យនៃដំណាក់កាលដំបូង នៃបេសកកម្មរបស់ស្ថានីយ៍ ។

សម្រាប់បេសកកម្មមាន៤ដំណាក់កាល ហើយដំណាក់កាលទី២នឹងជាការហោះហើរទៅកាន់ឋានព្រះចន្ទ្រ ដែលនឹងចំណាយពេលប្រហែល៥ថ្ងៃ ។ គន្លងនឹងត្រូវបានកែតម្រូវចំនួន២ដងស្មើនឹង១ថ្ងៃកន្លះ បន្ទាប់ពីការបាញ់បង្ហោះ ហើយម្តងទៀតមួយថ្ងៃនៅមុនពេលចូលទៅក្នុងគន្លងជុំវិញព្រះចន្ទ្រ ។

នៅក្នុងដំណាក់កាលទី៣ នឹងងវិលជុំវិញភពព្រះចន្ទ្រ ហើយស្ថានីយ៍នេះនឹងហោះហើរជុំវិញភពព្រះចន្ទ្រ នៅក្នុងគន្លងរាងជារង្វង់ នៅរយៈកម្ពស់១០០គីឡូម៉ែត្រសម្រាប់រយៈពេល៣ថ្ងៃ ។

ដំណាក់កាលទី៤នឹងជាការចុះចត ហើយស្ថានីយ៍នេះនឹងផ្ទេរទៅកាន់គន្លង ចុះចតរាងអេលីបដែលមានកម្ពស់អប្បបរមា១៨ គីឡូម៉ែត្រ ហើយការចុះចតសន្សឹមៗនៅក្នុងតំបន់ នៃប៉ូលខាងត្បូងនៃភពព្រះចន្ទ្រ ត្រូវបានគេរំពឹងថា នឹងកើតឡើង ។ បើយោងតាមបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី បានបញ្ជាក់ថា ការចុះចតទំនងជាធ្វើឡើងនៅថ្ងៃទី២១ ខែសីហាខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top