ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន បច្ចេកវិទ្យាយក្សរុស្ស៊ី ធ្វើដំណើរ ត្រឡប់មកស្រុក កំណើតវិញហើយ

រុស្ស៊ី ៖ ក្រុមហ៊ុនបាននិយាយ ក្នុងសេចក្តីប្រកាសព័ត៌មានជាផ្លូវការថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរុស្ស៊ី VK Group ជាម្ចាស់វេទិកា ប្រព័ន្ធផ្សព្វផ្សាយ សង្គមកំពូលរបស់រុស្ស៊ី ដែលមានឈ្មោះដូចគ្នា នឹងផ្លាស់ប្តូរអាជីវកម្ម របស់ខ្លួន ត្រឡប់ទៅប្រទេសរុស្ស៊ីវិញ ហើយចាកចេញពីផ្សារហ៊ុន ទីក្រុងឡុងដ៍ យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។

VK បានប្រកាសថា ភាគហ៊ុន និងក្រុមប្រឹក្សាភិបាលរបស់ខ្លួន បានសម្រេចចិត្ត បញ្ចប់សកម្មភាព របស់ខ្លួននីលើកោះ British Virgin Islands ដែលបច្ចុប្បន្នក្រុមហ៊ុននេះ ត្រូវបានចុះបញ្ជី ហើយចុះឈ្មោះឡើងវិញ ជាក្រុមហ៊ុនអន្តរជាតិ នៅឈូងសមុទ្ររបស់រុស្ស៊ី ។
ក្រុមហ៊ុនបានបន្តថា បន្ទាប់ពីការចុះឈ្មោះជាផ្លូវការ នៅសហព័ន្ធរុស្ស៊ី VK នឹងក្លាយជាក្រុមហ៊ុនអន្តរជាតិ ក្រុមហ៊ុនភាគហ៊ុនសាធារណៈ “VK” ជាមួយនឹងកន្លែងរបស់ខ្លួន ក្នុងសង្កាត់រដ្ឋបាលពិសេស នៅលើកោះ Oktyabrsky តំបន់ Kaliningrad ។

ក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន ក៏បានសម្រេចចិត្តចាកចេញ ពីផ្សារហ៊ុនទីក្រុងឡុងដ៍ (LSE) ហើយចុះបញ្ជីភាគហ៊ុនរបស់ VK ជំនួសវិញនៅលើផ្សារ ហ៊ុនទីក្រុងម៉ូស្គូ ជាការចុះបញ្ជីដំបូង របស់ខ្លួននៅទីនោះ។ ការជួញដូរមូលបត្ររបស់ខ្លួន នៅលើ LSE ត្រូវបានផ្អាកចំពេលមានការ ដាក់ទណ្ឌកម្មទាក់ទង នឹងអ៊ុយក្រែន ប្រឆាំងនឹងប្រទេសរុស្ស៊ី នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២២ ។

ក្រុមប្រឹក្សាភិបាល របស់ VK បានប្រកាសពីផែនការដំបូងក្នុងការធ្វើអាជីវកម្មឡើងវិញ នៅប្រទេសរុស្ស៊ីកាលពីខែកុម្ភៈ ដោយនិយាយថា នៅពេលនោះវាគ្រាន់ តែជាធម្មជាតិប៉ុណ្ណោះ ព្រោះទ្រព្យសម្បត្តិភាគច្រើន របស់វាមានមូលដ្ឋាន និងបង្កើតប្រាក់ចំណូល នៅប្រទេសរុស្ស៊ី ។
កាលពីឆ្នាំមុនប្រធាន VK លោក Vladimir Kiriyenko បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការលើយុទ្ធសាស្រ្ត អាជីវកម្ម រយៈពេលវែងថ្មីមួយ ដោយគិតពីការរឹតបន្តឹង ខាងក្រៅ ។ លោក Kiriyenko ត្រូវបានគេកំណត់គោលដៅ ដោយការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាលពីឆ្នាំមុន បានជំរុញឲ្យ Apple ដកកម្មវិធីរបស់ VK ចេញពី App Store របស់ខ្លួននៅពាក់កណ្តាលឆ្នាំ ២០២២ ។ ទោះយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក ពួកគេត្រូវបានស្ដារឡើងវិញ ៕

Most Popular

To Top