ព័ត៌មានអន្តរជាតិ

ពីឡុតអ៊ុយក្រែន នឹងមិនអាចហោះហើរ F-16 បានឡើយ រហូតដល់ឆ្នាំ២០២៤

ប្រភព៖ AFP

បរទេស ៖ ក្រុមពីឡូតអ៊ុយក្រែនដំបូង ដែលនឹងត្រូវធ្វើដំណើរ ទៅចូលរួមហ្វឹកហាត់ ក្នុងការហោះហើរ យន្តហោះចម្បាំង F-16 នៅតាមបណ្តាប្រទេស លោកខាងលិចត្រូវបានគេព្យាករណ៍ថា នឹងមិនអាចបញ្ចប់ការហ្វឹកហាត់ និងអាចហោះហើរបានឡើយ រហូតដល់ឆ្នាំ២០២៤ ។

យោងតាមការចេញ ផ្សាយ របស់ RT បានឲ្យដឹងទៀតដែរថា ពីឡុតដំបូងដែលមានចំនួន៦នាក់ នឹងត្រូវធ្វើដំណើរសម្រាប់ជុំទី១ នៃការហ្វឹកហាត់ នេះហើយដែរ ក្នុងនោះមានពីឡុតបម្រុងចំនួន២នាក់ប៉ុណ្ណោះ ហើយក្នុងនោះពួកគេអាចមានសមត្ថភាព ប្រើប្រាស់ភាសាអង់គ្លេស បានច្បាស់លាស់។

កន្លងមកក្រុមមន្ត្រី តែងតែបានទទូចឱ្យក្រុមអ្នក បើកយន្តហោះចូលរួមមេរៀន ភាសាអង់គ្លេសរយៈពេល៤ខែ ក្នុងប្រទេសអង់គ្លេសជាមុនសិន ដើម្បីរៀនវាក្យស័ព្ទជាក់លាក់ ដែលទាក់ទងនឹងយន្តហោះទំនើបៗ។

លុះត្រាណាតែពួកគេបានបញ្ចប់វគ្គសិក្សាភាសា ទាំងនេះប៉ុណ្ណោះ ទើបអ្នកបើកយន្តហោះ អាចចាប់ផ្តើមហ្វឹក ហាត់ប្រយុទ្ធបានដែលនេះមានន័យថា ការហ្វឹកហាត់ជាក់ស្តែងនឹងកើតឡើង មិនយូរជាងខែមករាទេ ហើយកម្មវិធីហ្វឹកហ្វឺន F-16 ខ្លួនឯងនឹងចំណាយពេលប្រាំមួយខែ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top