បារាំង៖យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា គំរូភូគព្ភសាស្ត្រ តែមួយគត់ រកឃើញលើផ្ទៃភពអង្គារ បានផ្តល់នូវទស្សនវិស័យថ្មី អំពីអតីតកាលរបស់ភពព្រះអង្គារ ដោយបើកទ្វារទៅរកលទ្ធភាព ដែលវដ្តទាំងនេះជំរុញឲ្យមានការបង្កើត សមាសធាតុសរីរាង្គ ជាបណ្តុំសំខាន់ៗនៃជីវិត ។
ការបកស្រាយអាថ៌កំបាំង នៃស្នាមប្រេះភក់បុរាណ ក្នុងទេសភាព ភពអង្គារ អ្នកវិទ្យាសាស្ត្រណែនាំថា គំរូពហុកោណអាចបង្ហាញ ពីបរិយាកាសអតីតកាល ដែលអំណោយ ផលដល់ជីវិតក្រៅភព ។ ការស៊ើបអង្កេតថ្មីៗ លើរូបរាងប្លែកៗទាំងនេះ ដើមឡើយគិតថា ជាសំណល់នៃអតីតកាលសើម បានបង្ហាញ ពីលទ្ធភាព នៃការកើតឡើងម្តងទៀត នៃវដ្តសើម និងស្ងួតស្រដៀង ទៅនឹងរដូវកាលរបស់ផែនដី ដែលជំរុញឲ្យមានការ កើតឡើង នៃលក្ខខណ្ឌ អំណោយផល ដល់ជីវិតនៅលើភពក្រហម ។
អ្នកនិពន្ធសៀវភៅ លោក William Rapin នៃវិទ្យាស្ថាន Institut de Recherche en Astrophysique et Planétologie របស់ប្រទេសបារាំង បាននិយាយថា ស្នាមប្រេះភក់ពិសេសទាំងនេះ កើតឡើងនៅពេលដែលស្ថានភាពសើម-ស្ងួតកើតឡើង ម្តងហើយម្តងទៀត ប្រហែលជាតាមរដូវ។
ការយល់ដឹងពីយាន Curiosity Rover របស់ណាសាបានចាប់យករូបភាព នៃទ្រង់ទ្រាយទាំងនេះ នៅលើជម្រាលភ្នំ Mount Sharp ក្នុងតំបន់ Gale Crater បានជំរុញឲ្យមានការផ្លាស់ប្តូរគំរូនៅក្នុងការយល់ដឹង របស់យើងអំពីប្រវត្តិសាស្រ្តរបស់ភពអង្គារ ។ គំរូមានជ្រុងពី៥ទៅ៦ មានអាយុកាលរាប់ពាន់លានឆ្នាំ និងបង្ហាញពីរយៈពេលប្រហែល ២០០ លានឆ្នាំ សម្រាប់ជីវិតដើម្បីចាក់ឬស ៕
ដោយ៖លី ភីលីព