ព័ត៌មានអន្តរជាតិ

សមាជិកអង្គណាតូ ២ប្រទេសសន្យាផ្តល់យន្តហោះចម្បាំង F-16 ឲ្យទៅអ៊ុយក្រែន

រូបភាពពី៖​ AFP

បរទេស៖ ប្រទេសហូឡង់ និងប្រទេសដាណឺម៉ាកកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានអះអាងថាពួកគេនឹងធ្វើការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ដែលអ៊ុយក្រែនទន្ទឹងរងចាំជាយូរណាស់មកហើយនោះ។

យោងតាមការចេញផ្សាយរបស់ RT ការសន្យានេះត្រូវបានធ្វើឡើងនៅអំឡុងពេល នៃជំនួបរវាងប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ជាមួយនឹងនាយករដ្ឋមន្ត្រីហូឡង់ Mark Rutte នៅឯមូលដ្ឋានទ័ពអាកាសក្នុងទីក្រុង Eindhoven។

នៅក្នុងពេលថ្លែងសន្ទរកថាលោក Rutte បានថ្លែងថា៖ នៅថ្ងៃនេះពួកយើងអាចប្រកាសបានថាប្រទេសហូឡង់ និងដាណឺម៉ាកបានប្តេជ្ញាចិត្តក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ទៅឲ្យប្រទេសអ៊ុយក្រែន តាមរយៈការចូលរួមសហប្រតិបត្តិការពីប្រទេសអាមេរិក និងដៃគូផ្សេងៗទៀត។

ទោះបីជាយ៉ាងណាក្តីលោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា មកដល់ពេលនេះនៅមានភាពលឿនខ្លាំងពេកប្រសិនបើហូឡង់និងដាណឺម៉ាកអាចអះអាង អំពីចំនួនដែលត្រូវផ្គត់ផ្គង់ពីព្រោះថា បច្ចុប្បន្នហូឡង់មានយន្តហោះប្រភេទនេះត្រឹមតែ៤២គ្រឿង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top