បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្សី កាលពីថ្ងៃម្សិលមិញនេះបារាយការណ៍ថា មូលដ្ឋានទ័ពអាកាសមួយរបស់ប្រទេសរុស្សី នៅភាគខាងកើតប្រទេសបានរងការវាយប្រហារដោយដញរូនរបស់ប្រទេសអ៊ុយក្រែន។
យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារនេះបានកើតឡើង នៅវេលាម៉ោងប្រមាណជា១០ព្រឹកដោយក្នុងនោះក្រសួងការពារជាតិរុស្សី បានហៅផែនការនេះជាសកម្មភាពភេវរកម្មដោយរបបយោធាអ៊ុយក្រែន។
ដ្រូនរបស់អ៊ុយក្រែន ត្រូវបានបាញ់ទំលាក់ដោយអាវុធរបស់យោធារុស្សី ហើយក៏បានបង្កជាភ្លើងឆាបឆេះនៅមូលដ្ឋានផងដែរ ប៉ុន្តែមិនទាន់មានរបាយការណ៍បញ្ជាក់អំពីចំនួន នៃអ្នករបួសនិងបាត់បង់ជីវិតក្រោយហេតុការណ៍នេះដែរ។
គួរឲ្យដឹងដែរថានៅក្នុងថ្ងៃដដែលនេះ ក្រសួងការពារជាតិរុស្សី ក៏បានបន្ថែមដែរថាដ្រូនមួយផ្សេងទៀតត្រូវបានបាញ់ទំលាក់ផងដែរនៅតំបន់ Belgorod ដែលមានព្រំដែនជាមួយនឹងអ៊ុយក្រែន ដោយប្រព័ន្ធការពារដែនអាកាសថាមពលអគ្គិសនី៕ ប្រែសម្រួល៖ស៊ុនលី