ព័ត៌មានអន្តរជាតិ

លោក Scholz៖ អាល្លឺម៉ង់ នឹងមិនដែលរៀបចំឲ្យមានវត្តមាន យោធារបស់ខ្លួននៅអ៊ុយក្រែន ដាច់ខាត

រូបភាពពី៖​ AFP

បរទេស៖ អធិកាបតីអាល្លឹម៉ង់លោក Olaf Scholz កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានលើកឡើងថា ប្រទេសអាល្លឺម៉ង់ នឹងមិនចូលរួមពាក់ព័ន្ធដាច់ខាតជាមួយនឹងជម្លោះនឹងប្រទេសអ៊ុយក្រែន ប៉ុន្តែប្តេជ្ញាចិត្តក្នុងការបន្តការផ្គត់ផ្គង់រដ្ឋាភិបាលទីក្រុងគៀវ ជានិច្ច នូវសព្វាអាវុធថ្មីៗ។

យោងតាមការចេញផ្សាយរបស់ RT លោក Scholz បានថ្លែងប្រាប់បែបនេះនៅក្នុងព្រឹត្តិការណ៍ជាសាធារណៈមួយ ដោយលោកត្រូវបានសាកសួរដោយក្រុមអ្នកកាសែតថា តើអាល្លឺម៉ង់ នឹងអាចប្រឈមមុខទៅនឹងគ្រោះថ្នាក់កម្រិតណា នៅពេលដែលរដ្ឋាភិបាលនេះកំពុងចូលរួមកាន់តែជិតស្និទ្ធជាមួយនឹងអ៊ុយក្រែន បែបនេះ។

លោក Scholze បានឆ្លើយតបបែបនេះ៖ នេះគឺជាអ្វីដែលលោកបានព្យាយាមក្នុងការការពារមិនឲ្យមានរឿង ដូច្នេះកើតឡើងចំពោះអាល្លឺម៉ង់ ឡើយហើយហេតុនេះហើយដែលអាល្លឺម៉ង់ ដាច់ខាតនឹងមិនបញ្ជូនយោធារបស់ខ្លួនណាម្នាក់ឲ្យទៅចូលរួមក្នុងជម្លោះនេះឡើយ។

ជាចុងក្រោយលោកអធិកាបតីបានបញ្ជាក់ជំហរបស់លោកនិងអាល្លឺម៉ង់ ដដែលថា នឹងនៅតែបន្តក្នុងការគាំទ្រនិងផ្គត់ផ្គង់អាវុធជាច្រើនបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីសម្រេចបានប្រតិបត្តិការ វាយបកដណ្តើមយកសេរីភាពពីប្រទេសរុស្សីមកវិញ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top