ព័ត៌មានអន្តរជាតិ

កងកម្លាំងរុស្សី បាញ់ទំលាក់ដ្រូនមួយគ្រឿង ក្បែររដ្ឋធានទីក្រុងមូស្គូ

Sputnik

បរទេស៖ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថាកងកម្លាំងការពារដែនអាកាសរបស់ប្រទេសរុស្សី បានធ្វើការបាញ់ទំលាក់ជោគជ័យនូវយន្តហោះ គ្មានមនុស្សបើកមួយគ្រឿងដែលបានហោះសំដៅទីក្រុងមូស្គូបម្រុងធ្វើការវាយប្រហារ។

យោងតាមការចេញផ្សាយរបស់ RT និងសេចក្តីប្រកាសនេះ បានឲ្យដឹងថានៅថ្ងៃទី២១ខែសីហាវេលាម៉ោងប្រមាណជា៦និង៥០នាទីព្រឹកនៅទីក្រុងមូស្គូការប៉ុនប៉ង់ វាយប្រហារដោយភេវរកម្មពីសំណាក់ប្រទេសអ៊ុយក្រែន ត្រូវបានរារាំងដោយកងកម្លាំងយោធារុស្សី បានបាញ់ទំលាក់យន្តហោះគ្មានមនុស្ស បើកបានមួយគ្រឿង។

យន្តហោះដ្រូនត្រូវបានបាញ់ស្កាត់បានជោគជ័យដោយអាវុធអគ្គិសនី ហើយវាបានធ្លាក់នៅភាគនិរតីនៃទីក្រុង មូស្គូប៉ុន្តែមិនបានធ្វើឲ្យមានការប៉ះពាល់ដល់ អាយុជីវិតនិងរបួសពលរដ្ឋស៊ីវិឡឬខូចខាតសំភារៈ និងផ្ទះសំបែងនោះឡើយ។

នៅប៉ុន្មានម៉ោងក្រោយក្រសួងការពារជាតិរុស្សី ក៏បានប្រកាសដែរថាយោធារុស្សីបានបាញ់ ទំលាក់យន្តហោះដ្រូនផ្សេងទៀតស្រដៀងគ្នានេះនៅសង្កាត់ផ្សេងក្នុងទីក្រុងមូស្គ ដដែលនៅវេលាប្រមាណជា៨និង១៦នាទីព្រឹក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top