ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ដាក់តាំងបង្ហាញយន្តហោះដ្រូន ដែលទំនើបបំផុតថ្មីមួយ

រូបភាពពី៖​ AFP

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយជាតិកាលពីថ្ងៃអង្គារម្សិលមិញនេះ បានរាយការណ៍ថា ឧស្សាហកម្មការពារជាតិអ៊ីរ៉ង់ បានដាក់តាំងបង្ហាញនូវយន្តហោះគ្មានមនុស្សបើកទំនើបចុងក្រោយបង្អស់របស់ប្រទេស ដែលជាផលិតក្នុងស្រុកនិងត្រូវបានស្គាល់ឈ្មោះថា Mojaher-10 ។

យោងតាមការចេញផ្សាយរបស់ RT យន្តហោះ Mohajer-10 អាចហោះហើរបាននៅក្នុងប្រតិបត្តិការតាមអាកាសដល់ទៅ២៤ម៉ោងនិងក្នុងរយៈកំពស់៧គីឡូម៉ែត្រ និងមានទំងន់ផ្ទុកសរុបដល់ទៅ៣០០គីឡូក្រាមពោលគឺជាច្រើនជាង៣ដង នៃម៉ូដេលមុន Mohaer-6។

កន្លងមកវាក៏ធ្លាប់បានបង្ហាញខ្លួនសាកល្បងក្នុងការប្រើប្រាស់ប្រភេទមីស៊ីល និងឧបករណ៍ជាច្រើនដែលវាអាចផ្ទុកបានផងដែរដោយក្នុងនោះ យោងតាមវីដេអូចុងក្រោយបានបង្ហាញថា មីស៊ីលរហូតដល់៣គ្រាប់អាចដាក់នៅក្រោមស្លាបនីមួយៗរបស់វាបាន។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បាននិយាយថា ដ្រូននេះត្រូវបានបំពាក់ដោយប្រព័ន្ធអេឡិចត្រូនិច និងប្រព័ន្ធស៊ើបការណ៍សម្ងាត់ ហើយអាចហោះហើរក្នុងល្បឿន ២១០ គីឡូម៉ែត្រក្នុងមួយម៉ោង ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top