ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន គម្រាមវាយប្រហារ បន្ថែមទៀត លើតំបន់ Crimea

ប្រភព ៖AFP

បរទេស ៖ រដ្ឋាភិបាលទីក្រុងគៀវកំពុងត្រៀមផែនការ វាយប្រហារបន្ថែមទៀត ទៅលើតំបន់ Crimea ក្នុងរយៈពេលជាច្រើនថ្ងៃខាងមុខនេះ នេះបើយោងតាមការបញ្ជាក់ ដោយប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់ អ៊ុយក្រែន ដែលហៅកាត់ថា GURលោក Kirill Budanov ។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានក្នងស្រុក ITV លោក​ Budanov បានអះអាងថា៖មនុស្ស​ជា​ច្រើន​នៅ​ឧបទ្វីប​នេះ ដែល​កំពុង​ទន្ទឹង​រង់ចាំ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វិល​ត្រឡប់​មក​វិញ ​នៃ​ការ​គ្រប់​គ្រង​របស់​អ៊ុយក្រែន ហើយបញ្ជាក់ទៀត​ថារដ្ឋាភិបាល​ក្រុង​កៀវ ​ត្រូវ​ការបង្កើន​ទំនុក​ចិត្តពីសំណាក់ ពលរដ្ឋទាំងនោះ។

លោកបន្តថា នោះហើយជាមូលហេតុ ដែលគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ណាស់ ដែលនេះ​ពាក់ព័ន្ធ​នឹង​ការ​តស៊ូ ​ក្នុង​ទឹកដី​ដែល​កាន់កាប់​ជា​បណ្ដោះអាសន្នដោយរុស្សី និង​ការ​ដក​អ្នក​គ្រប់គ្រង ​ចេញ​ពី​តំបន់Crimea​របស់​យើង ។ សកម្មភាពរបស់យើងបានបង្ហាញ ឱ្យឃើញហើយឥឡូវនេះ ជាមួយនឹងអ្វីៗជាច្រើនទៀត ដែលនឹងកើតឡើង នៅប៉ុន្មានថ្ងៃខាងមុខនេះ ។

គួរឲ្យដឹងដែរថា អ៊ុយក្រែន​បាន​បង្កើន​ការ​វាយ​ប្រហារ ​របស់​ខ្លួន​លើតំបនCrimea​ ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​បាន​កំណត់​គោល​ដៅ​លើ​ស្ពាន​ពីTaman​ទៅ​ក្រុង​ Kerch ដោយ​មានទាំង​យន្តហោះ​គ្មាន​មនុស្ស តាម​ផ្លូវ​អាកាសផង និង​សមុទ្រ​ផងព្រម​ទាំង​មីស៊ីល​ចំងាយ​ឆ្ងាយ ​ដែល​ផ្តល់​ដោយ​លោក​ខាង​លិចផង ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top