ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី សង្ឃឹមថា ការនាំចេញផលិតសមុទ្ររបស់ខ្លួនទៅកាន់ចិន នឹងកើនឡើង ក្រោយចិន ហាមការនាំចូលពី ជប៉ុន

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ថា ប្រទេសរុស្ស៊ីសង្ឃឹមថា នឹងបង្កើនការនាំចេញផលិតផលសមុទ្ររបស់ខ្លួនទៅកាន់ប្រទេសចិន ក្រោយពីការហាមឃាត់របស់ប្រទេសចិន លើការនាំចូលអាហារសមុទ្ររបស់ប្រទេសជប៉ុន ក្រោយពីការបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានចម្រាញ់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលបានបំផ្លាញចូលទៅក្នុងសមុទ្រ ។

លោក Rosselkhoznadzor អ្នកឃ្លាំមើលសុវត្ថិភាពចំណីអាហាររុស្ស៊ីបានលើកឡើងកាលពីខែកក្កដាថា ប្រទេសរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ផលិតផលសមុទ្រដ៏ធំបំផុតមួយទៅកាន់ប្រទេសចិន ដែលមានក្រុមហ៊ុនរុស្ស៊ីចំនួន៨៩៤ក្រុមហ៊ុន ត្រូវបានអនុញ្ញាតឱ្យនាំចេញអាហារសមុទ្រ ។

កាលពីល្ងាចថ្ងៃសុក្រ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Rosselkhoznadzor បានលើកឡើងថា ខ្លួនកំពុងស្វែងរកការបង្កើនចំនួនអ្នកនាំចេញ ។

សេចក្តីថ្លែងការណ៍របស់ Rosselkhoznadzor បានដាក់ថា “ទីផ្សាររបស់ចិន ជាទូទៅកំពុងសន្យាសម្រាប់ផលិតផលត្រីរបស់រុស្ស៊ី ។

យើងសង្ឃឹមថា នឹងបង្កើនចំនួនក្រុមហ៊ុន និងនាវារបស់រុស្ស៊ី ដែលមានការបញ្ជាក់ពីបរិមាណផលិតផល និងផលរបស់ខ្លួន” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top