ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីរុស្សី អំពាវនាវឲ្យអឺរ៉ុប ឲ្យដកទណ្ឌកម្មប្រឆាំង នឹងអាជីវកម្មរបស់ខ្លួន

ប្រភព ៖Sputnik

បរទេស៖ ម្ចាស់ក្រុមហ៊ុន អ៊ីនធឺណេតធំបំផុត របស់ប្រទេសរុស្សី Yandex លោក Arkady Volozh បានធ្វើការដាក់សំណើរជាផ្លូវការ ទៅកាន់សភាអឺរ៉ុប ដើម្បីឲ្យមានការដកទណ្ឌកម្ម ប្រឆាំងនឹងរូបគាត់។

យោងតាមការចេញផ្សាយ របស់ RT សំណើរសុំដោយផ្ទាល់នេះ ត្រូវបានគេមើលឃើញថា គឺជាជម្រើសចុងក្រោយបំផុត សម្រាប់លោក Volozh ហើយជឿជាក់ថាពាណិជ្ជកររុស្សី រាប់រយនាក់ផ្សេងទៀត ដែលកំពុងទទួលរងទណ្ឌកម្មពីអឺរ៉ុបនោះ ក៏កំពុងរងចាំមើលសេចក្តីសម្រេច ចិត្តណាមួយពីអង្គភាព ដែលមានមូលដ្ឋាននៅក្នុងទីក្រុង ប្រ៊ូសែលនេះផងដែរ។

សំណើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក Volozh បានធ្វើការប្រកាស​ថ្កោលទោស​ ជា​សាធារណៈ ​ចំពោះ​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ដែល​ក្រុង​ម៉ូស្គូ​ បាន​ចាប់​ផ្តើម​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២២។

កាលពីដើមខែនេះ លោកបានហៅប្រតិបត្តិការ យោធារុស្ស៊ីថាជា ការលុកលុយដ៏ព្រៃផ្សៃ ដោយសម្តែងការព្រួយបារម្ភ ចំពោះជោគវាសនារបស់ប្រជាជនអ៊ុយក្រែន ដែលភាគច្រើនជា មិត្តភក្តិ និងសាច់ញាតិផ្ទាល់ខ្លួនរបស់គាត់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top