ព័ត៌មានអន្តរជាតិ

ស៊ីរី ចោទ​អាមេរិក​ ពី​បទ​ប្លន់​យកធនធាន និងបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ

រូបភាពពី៖​ XINHUA

ដាម៉ាស់៖ ប្រតិបត្តិករផ្លូវដែកជាតិរបស់ប្រទេសស៊ីរី បានចោទប្រកាន់កងកម្លាំងសហរដ្ឋអាមេរិក ពីការរុះរើហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវដែក និងការលួចយកធនធានជាតិនៅក្នុងទឹកដីស៊ីរី ក្រោមការគ្រប់គ្រងរបស់ពួកគេ។

កងកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានបន្តរឹបអូសយកហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងចក្រ រួមទាំងក្បាលរថភ្លើង និងរថយន្តដឹកទំនិញ នៅក្នុងខេត្តភាគខាងកើតនៃខេត្ត Deir al-Zour និងខេត្ត Hasakah ភាគឦសានប្រទេសស៊ីរី។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា គោលដៅចុងក្រោយបំផុតរបស់ពួកគេ គឺស្ពានដែលលាតសន្ធឹងលើទន្លេ Euphrates ដោយបន្ថែមការរុះរើជាប្រព័ន្ធនៃផ្លូវដឹកជញ្ជូនសំខាន់ៗទាំងនេះហាក់ដូចជាកំពុងបន្ត។

សេចក្តីថ្លែងការណ៍បានថ្កោលទោសការលួចបន្លំប្រេង ផលិតផលកសិកម្ម និងធនធានទឹករបស់ស៊ីរី ដោយលើកឡើងថា សកម្មភាពទាំងនេះមានគោលបំណងដាក់សម្ពាធសេដ្ឋកិច្ចលើប្រជាជនស៊ីរី៕ ប្រែសម្រួល ឈូក បូរ៉ា

រូបភាពពី៖​ XINHUA

Most Popular

To Top