រុស្ស៊ី៖Kommersant business daily បានរាយការណ៍ កាលពីថ្ងៃអង្គារ ដោយដកស្រង់លិខិត របស់ក្រុមហ៊ុននិយាយថា ក្រុមហ៊ុនសូហ្វវែរ អាជីវកម្ម “Software” យក្ស របស់អាឡឺម៉ង់ SAP នឹងបញ្ចប់កិច្ចសន្យាថែទាំ ជាមួយអតិថិជនក្នុង ប្រទេសរុស្ស៊ីនៅចុងឆ្នាំនេះ ខណៈក្រុមហ៊ុននេះ ចាត់វិធានការ បន្ទាប់របស់ខ្លួន ក្នុងការពន្យារពេល ចាកចេញពីប្រទេស យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។
អ្នកនាំពាក្យរបស់ SAP បានបញ្ជាក់ថា កិច្ចសន្យាថែទាំទាំង អស់នឹងផុតកំណត់នៅចុងឆ្នាំ ២០២៣ ហើយនឹងមិនត្រូវ បានបន្តទេ ។ ក្រុមហ៊ុននេះបានចូលរួម ជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Oracle និង Microsoft ក្នុងការប្រកាស ពីផែនការចាកចេញ ពីទីផ្សាររុស្ស៊ីកាលពីដើមឆ្នាំមុន បន្ទាប់ពីការផ្ទុះឡើងនៃអរិភាព នៅប្រទេសអ៊ុយក្រែន។ កាលខែមិថុនា ឆ្នាំ ២០២២ SAP បាននិយាយថា ខ្លួននឹងរៀបចំរចនាសម្ព័ន្ធ ការិយាល័យរ បស់ខ្លួនឡើងវិញ និងផ្លាស់ប្តូរបុគ្គលិក ទៅកាន់ប្រទេស CIS ដូចជា អាមេនី កាហ្សាក់ស្ថាន និងហ្សកហ្ស៊ី។
អ្នកអភិវឌ្ឍន៍កម្មវិធី IT ឧស្សាហកម្មដ៏ធំបំផុតមួយរបស់ពិភពលោក SAP បានបញ្ឈប់ការលក់ទាំងអស់ ក្នុងប្រទេសរុស្ស៊ី ហើយកំពុងបិទប្រតិបត្តិការលើ Cloud យ៉ាងសកម្ម នៅប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ ការគាំទ្រនៅតែមាន សម្រាប់អតិថិជនរុស្ស៊ីដែលមានកិច្ចសន្យាត្រឹមត្រូវ ។
យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមហ៊ុន បានបន្តថែទាំ សម្រាប់អតិថិជន របស់ខ្លួន ដែលមិនស្ថិតនៅក្រោមការ ដាក់ទណ្ឌកម្មរបស់បស្ចិម ប្រទេស ដោយសារតែការបញ្ចប់មុន អាយុនឹងបណ្តាលឲ្យមាន ការពិន័យតាមកិច្ចសន្យាសម្រាប់ក្រុមហ៊ុន។ ក្រុមហ៊ុនបាននិយាយថា ការដកខ្លួននេះក៏ពង្រីកដល់ប្រទេសបេឡារុស្ស ដែលលោកខាងលិច បានដាក់ទណ្ឌកម្ម សម្រាប់ការគាំទ្រដល់ប្រទេសរុស្ស៊ី ។
SAP Oracle និង Microsoft គឺជាអ្នកផ្គត់ផ្គង់ដំណោះស្រាយ សូហ្វវែរឈាន មុខគេរបស់រុស្ស៊ី សម្រាប់សកម្មភាពក្រុមហ៊ុន ដោយស្វ័យប្រវត្តិ។ ប្រព័ន្ធព័ត៌មាន នៃក្រុមហ៊ុន ពាណិជ្ជកម្ម និងរដ្ឋធំៗរបស់រុស្ស៊ីភាគ ច្រើនត្រូវបានបង្កើត ឡើងជុំវិញផលិតផលរបស់ពួកគេ ។
គិតត្រឹមដើមឆ្នាំ ២០២២ SAP គឺជាអ្នកផ្គត់ផ្គង់កម្មវិធីឧ ស្សាហកម្មដ៏ធំបំផុតរបស់រុស្ស៊ី ដែលមានចំណែកទីផ្សារមានតម្លៃ ៦០ភាគរយ ។ គណនីហិរញ្ញវត្ថុបានបង្ហាញថា ប្រាក់ចំណូល របស់វាមានចំនួនសរុប ៣៥.៨ ពាន់លានរូប្លែ (៣៦៦ លានដុល្លារ) ក្នុងឆ្នាំ ២០២០ ៕
ដោយ៖លី ភីលីព