អ៊ុយក្រែន ៖ លោក Mikhail Podoliak ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតី Vladimir Zelensky បានអះអាងថា នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានប្រព្រឹត្តយ៉ាងអាក្រក់បំផុត ដោយការរារាំងមិនធ្វើឲ្យមានការ វាយប្រហារដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនលើតំបន់ Kiev កាលពីឆ្នាំមុនយោង តាមការចេញផ្សាយពីគេហទំព័រ RT ។
លោក Podoliak បានសរសេរនៅលើវេទិកា X (អតីត Twitter) របស់លោក Musk កាលពីថ្ងៃព្រហស្បតិ៍ថា ពេលខ្លះកំហុស គឺច្រើនជាងកំហុសមួយ ។ លោកបានបន្តទៀតថា ដោយមិនធ្វើឲ្យយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនបំផ្លាញផ្នែកមួយ នៃកងនាវាយោធារុស្ស៊ី (!) តាមរយៈការជ្រៀតជ្រែករបស់ Starlink លោក Elon Musk បានធ្វើឲ្យកងនាវានេះ បាញ់មីស៊ីល Kalibr ទៅកាន់ទីក្រុងនានា របស់អ៊ុយក្រែន ។
CNN បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ជីវប្រវត្តិ របស់មហាសេដ្ឋីនាពេលខាងមុខថា ក្រុមហ៊ុន SpaceX បានបរិច្ចាគស្ថានីយ Starlink ជាង ២០,០០០ ដល់ Kiev ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ដោយមានបំណងផ្តល់ការ ចូលប្រើអ៊ីនធើណេត និងការទំនាក់ទំនងដល់ជនស៊ីវិល។ ទោះជាយ៉ាងណា ស្ថានីយទាំងនោះត្រូវបាន គេប្រើអាវុធស្ទើរតែភ្លាមៗ ។
នៅពេលលោក Musk បានដឹងថា កងកម្លាំងអ៊ុយក្រែន គ្រោងនឹងប្រើប្រាស់ Starlink ដើម្បីដឹកនាំយន្តហោះគ្មានមនុស្សបើក របស់កងទ័ពជើងទឹកចំនួន ៦ គ្រឿងដើម្បីវាយប្រហារ កងនាវាចរសមុទ្រខ្មៅ របស់រុស្ស៊ី នៅលើឆ្នេរសមុទ្រ Crimean កាលពីឆ្នាំមុន គាត់បានបញ្ជាឲ្យវិស្វករ របស់លោកបិទសេវាកម្ម ក្នុងចម្ងាយ ១០០ គីឡូម៉ែត្រពីឧបទ្វីបរុស្ស៊ី ៕
ដោយ៖លី ភីលីព
ប្រភព ៖ AFP