ព័ត៌មានអន្តរជាតិ

ទីក្រុងមួយ នៅអាមេរិក ហាមពលរដ្ឋកាន់កាំភ្លើងតាមខ្លួន រយៈពេល៣០ថ្ងៃ

រូបភាពពី៖​ XINHUA

បរទេស៖ អភិបាលរដ្ឋ New Mexico លោកស្រី Michelle Lujan Grisham កាលពីថ្ងៃសៅរ៍ម្សិលមិញ បានចេញសេចក្តីប្រកាសមួយក្នុងការអនុវត្ត ការផ្អាកយកអាវុធដោយបើកចំហតាមខ្លួនក្នុងទីក្រុងដ៏ធំបំផុតរបស់រដ្ឋ Albuquerque រយៈពេល៣០ថ្ងៃ។

ទីភ្នាក់ងារចិនស៊ិនហួបានសរសេរថាបញ្ជា​ហាម​ការ​យក​កាំភ្លើង​តាមខ្លួននឹងត្រូវធ្វើឡើងជា​បណ្ដោះ​អាសន្ន​ក្នុង​អំឡុង​ពេលនេះដោយសារតែមួយរយៈចុងក្រោយនេះសកម្មភាពបង្កហិង្សាដោយអាវុធបានផ្ទុះឡើងខ្លាំងនៅតាមតំបន់នានាក្នុងទីក្រុង។

លោកស្រីអភិបាលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយបន្ថែមថាគាត់បានត្រៀមខ្លួនសម្រាប់ការប្រយុទ្ធតាមផ្លូវច្បាប់ថា៖អំពើហឹង្សាដោយកាំភ្លើងនឹងបង្កឱ្យមានបញ្ហាប្រឈមមិនគួរឱ្យជឿសម្រាប់ខ្ញុំក្នុងឋានៈជាអភិបាលរដ្ឋ។

សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ដែរថា បន្ទាប់ពីរយៈពេល៣០ថ្ងៃ រដ្ឋាភិបាលរដ្ឋនឹងវាយតម្លៃថាតើពួកគេគួរតែបន្តបទបញ្ជានេះ ឬធ្វើការកែតម្រូវ។

គួរឲ្យដឹងដែរថាថ្មីៗនេះ Albuquerque បានឃើញអំពើហិង្សាដោយកាំភ្លើងជាច្រើនលើកជាក់ស្តែងកាល​ពី​ថ្ងៃ​ពុធ ក្មេង​ប្រុស​អាយុ​១១​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ខាង​ក្រៅ​កីឡដ្ឋាន​កីឡាជាដើម៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top