ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន​ រុះរើគណៈរដ្ឋមន្ត្រី ដើម្បីជំរុញការគាំទ្រ មុនការបោះឆ្នោត

ប្រភព ៖ Kyodo

តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នៅថ្ងៃពុធនេះ បានរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ដោយបានបំបែកឯកទកម្មស្ត្រី ៥នាក់ជារដ្ឋមន្ត្រី ក្នុងគោលបំណង ដើម្បីផ្លាស់ប្តូរនិន្នាការ ធ្លាក់ចុះ នៃប្រជាប្រិយភាព នៃរដ្ឋាភិបាល របស់លោកជាមួយនឹងការរំពឹងទុកថា លោកគ្រោងនឹងរំលាយសភា ជាន់ទាបក្នុងពេលឆាប់ៗនេះ ។

លោក គីស៊ីដា ដែលជាអ្នកតំណាងរាស្រ្តមធ្យម សង្ឃឹមថា ការកែប្រែនេះ នឹងផ្តល់ការជំរុញ ដល់រដ្ឋបាល របស់លោក ដោយបើកផ្លូវ ឱ្យគណបក្សប្រជាធិបតេយ្យ សេរីរបស់លោក ទទួលបានជ័យជំនះពីការបោះឆ្នោតសភា តំណាងរាស្ដ្របន្ទាប់ និងការពង្រឹងការគាំទ្រពីក្នុងបក្សរបស់លោក មុនពេលការប្រជែងតំណែងប្រធានLDP នៅឆ្នាំ២០២៤ ។

ក្នុងចំណោមរដ្ឋមន្ត្រីទាំង ១៩រូប លោក គីស៊ីដា បានជ្រើសរើសមុខតំណែងថ្មីចំនួន ១១ ខណៈដែល លោកផ្លាស់ប្តូរ ដើម្បីបង្កើតរូបភាពថ្មី នៃគណៈរដ្ឋមន្ត្រីរបស់លោក ខណៈពេលដែលរក្សាសមាជិកសំខាន់ៗ មួយចំនួន ដើម្បីរក្សាស្ថិរភាព។ អតីតរដ្ឋមន្ត្រីក្រសួង យុត្តិធម៌លោកស្រី Yoko Kamikawa សមាជិកសភាស្ត្រីជើងចាស់ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Shunichi Suzuki ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno និងរដ្ឋមន្ត្រីឧស្សាហកម្ម Yasutoshi Nishimura នៅតែស្ថិតក្នុងតួនាទីរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ការរុះរើនេះកើតឡើង នៅពេលដែលអត្រា គាំទ្រ សម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក គីស៊ីដា បានបន្តធ្លាក់ចុះមួយផ្នែក ដោយសារបញ្ហាជាមួយ ប្រព័ន្ធអត្ត សញ្ញាណប័ណ្ណជាតិ “My Number” និងការខកចិត្តជាសាធារណៈ ចំពោះការកើនឡើងតម្លៃ នៅពេលអវត្តមាន នៃការដំឡើងប្រាក់ខែ។

ដោយ​មាន​បំណង​ចង់​បាន​ការ​បន្ត​គោលនយោបាយ លោក គីស៊ីដា បាន​រក្សា​រដ្ឋមន្ត្រី​ឌីជីថល លោក Taro Kono ដែល​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ Georgetown និង​ជា​បុគ្គល​ដ៏​មាន​ប្រជាប្រិយភាព ​ដែល​ធ្លាប់​បម្រើការ​ជា​រដ្ឋមន្ត្រី​ការបរទេស​ពីមុន ដើម្បី​ដោះស្រាយ​បញ្ហា​អត្ដសញ្ញាណប័ណ្ណជាតិ My Number៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top