ម៉ូស្គូ ៖ អនុត្តរភាពយោធាអាមេរិក រារាំងយ៉ាងធ្ងន់ធ្ងរ ដល់វឌ្ឍនភាព និងការអភិវឌ្ឍន៍មនុស្ស ក្លាយជាបញ្ហាប្រឈម សម្រាប់ពិភពលោក នេះបើតាមមន្ត្រីជាន់ខ្ពស់ រុស្ស៊ីលោក Dmitry Novikov បានប្រាប់កាសែតស៊ិនហួ ក្នុងបទសម្ភាសន៍ នាពេលថ្មីៗនេះ។
លោក Novikov អនុប្រធានគណៈកម្មាធិការកណ្តាល នៃបក្សកុម្មុយនិស្ត សហព័ន្ធរុស្ស៊ី និងជាអនុប្រធានទីមួយ នៃគណៈកម្មាធិការរដ្ឋឌូម៉ា នៃសហព័ន្ធរុស្ស៊ីបានឲ្យដឹងថា “វាពិបាកក្នុងការបដិសេធថា អនុត្តរភាពយោធា របស់សហរដ្ឋអាមេរិក ដើរផ្ទុយទៅនឹងគោលដៅ នៃការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍មនុស្សជាតិ” ស្តីពីកិច្ចការអន្តរជាតិ ។
យោងតាម Novikov អនុត្តរភាព របស់សហរដ្ឋអាមេរិក បានរារាំងវឌ្ឍនភាព បង្កើតមហន្តរាយមនុស្សធម៌ និងក្លាយជាប្រភពដ៏សំខាន់ នៃអស្ថិរភាពពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
លោក Novikov ជឿជាក់ថា អនុត្តរភាពយោធារបស់សហរដ្ឋអាមេរិក គឺជាផលិតផលនៃមូលធននិយម ហើយការរីកចម្រើននៃអនុត្តរភាពនេះស្របគ្នាជាមួយនឹងគោលដៅពង្រីកដើមទុនដ៏ខ្លាំងក្លារបស់ប្រទេស។
លោកបានបន្ថែមថា សហរដ្ឋអាមេរិក បានគ្រប់គ្រង ដើម្បីទទួលបានការគ្រប់គ្រងទីផ្សារពិភពលោក និងសរសៃឈាមសេដ្ឋកិច្ចសំខាន់ៗ បន្ទាប់ពីសង្គ្រាមលោកលើកទីមួយ និងលើកទីពីរ។
លោក Novikov បានកត់សម្គាល់ថា “ថ្ងៃនេះ សហរដ្ឋអាមេរិក កំពុងព្យាយាមបង្កើត ការគ្រប់គ្រងពេញលេញ លើប្រភពវត្ថុធាតុដើម និង ដើមទុន ដើម្បីរក្សាទីផ្សារ និងរក្សាបាននូវគុណសម្បត្តិ ប្រកួតប្រជែង របស់ខ្លួនទាក់ទងនឹង ការផលិតផលិតផលបន្ថែមតម្លៃ” ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាម សម្រេច បាននូវគោលដៅបែប នេះតាមរយៈមធ្យោបាយយោធា ៕
ប្រែសម្រួល ឈូក បូរ៉ា