ព័ត៌មានអន្តរជាតិ

Update៖ មេដឹកនាំគីម ជុងអ៊ុន ទស្សនកិច្ច​ ទីតាំងរោងចក្រអាកាស ចរណ៍យោធារបស់រុស្ស៊ី

ប្រភព៖AFP

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានទៅដល់ទីក្រុងឧស្សាហកម្មរុស្ស៊ី ដើម្បីទស្សនារោងចក្រអាកាសចរណ៍យោធាមួយ ។ ទីភ្នាក់ងាររុស្ស៊ីបានរាយការណ៍ថា ការធ្វើទស្សនកិច្ចនេះ គឺបន្ទាប់ពីកិច្ចប្រជុំកំពូល របស់គាត់ជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ។

សម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្រ រុស្ស៊ី និងកូរ៉េខាងជើង ទាំង២ស្ថិតនៅក្រោមការ ដាក់ទណ្ឌកម្មជាសកល ដែលក្រុងម៉ូស្គូ មានជម្លោះជាមួយនឹង អ៊ុយក្រែន និងក្រុងព្យុងយ៉ាង ធ្វើការសាកល្បងអាវុធ នុយក្លេអ៊ែររបស់ខ្លួន ជាមួយនឹងដំណើរ ទស្សនកិច្ចរបស់លោក គីម បង្កឱ្យមានការព្រួយបារម្ភ ពីសម្ព័ន្ធមិត្តរបស់ក្រុង គៀវ ជុំវិញកិច្ចព្រមព្រៀងអាវុធ ដែលអាចកើតមាន ។

ទីភ្នាក់ងារ Interfax បានផ្សាយថា រយៈពេល២ថ្ងៃ បន្ទាប់ពីបានជួបជាមួយលោក ពូទីន នៅកំពង់ផែអវកាស រថភ្លើងការពារគ្រាប់កាំភ្លើង របស់លោក គីម បានចូលទៅក្នុង តំបន់ Komsomolsk-on-Amur នៅភាគខាងកើត ដែលនៅឆ្ងាយរបស់ប្រទេសរុស្ស៊ី ជាកន្លែងដែលគាត់ត្រូវបានជួបជាមួយនឹងការទទួលដោយបាច់ផ្កា តន្ត្រី ក្រុមរាំ និងការដាក់រៀបចំនំប៉័ងធ្វើពិធីទទួល ស្វាគមន៍ ។

គេបានដឹងថា លោក គីម កម្រនឹងចាកចេញ ពីប្រទេសរបស់គាត់ណាស់ គឺស្ថិតនៅក្នុងមជ្ឈមណ្ឌល ឧស្សាហកម្មដ៏សំខាន់របស់ប្រទេសរុស្ស៊ី ដើម្បីទៅទស្សនាក្រុមហ៊ុនយោធា និងអាកាសចរណ៍ស៊ីវិល ។

ស្របពេលដែលក្រុងព្យុងយ៉ាង ចង់បានជំនួយពីទីក្រុងម៉ូស្គូ ក្នុងការអភិវឌ្ឍកម្មវិធីមីស៊ីល របស់ខ្លួន មន្ត្រីសហរដ្ឋអាមេរិក និងអ្នកជំនាញបានលើកឡើងថា រុស្ស៊ី ចាប់អារម្មណ៍ក្នុងការទិញ គ្រាប់រំសេវរបស់កូរ៉េខាងជើង ដើម្បីប្រើប្រាស់ នៅក្នុងប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top