ព័ត៌មានអន្តរជាតិ

លោក George Soros បានផ្តល់មូលនិធិ រាប់លានដុល្លារដល់ ‘TikTok Army’ របស់លោក Joe Biden

ប្រភព ៖AFP

អាមេរិក ៖ កាសែត New York Post បានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា មហាសេដ្ឋីហិរញ្ញវត្ថុ George Soros បានប្រគល់ទឹកប្រាក់យ៉ាងហោចណាស់ ៣០០,០០០ដុល្លារទៅឲ្យក្រុមអ្នកបង្កើត TikTok ឆ្វេងនិយមមួយក្រុមកាលពីឆ្នាំមុន បានប្រើប្រាស់មូលនិធិ ដើម្បីជំរុញការសេរីភាពជាច្រើន ដោយក្រុមនេះជារឿយៗ ធ្វើការក្រោមការណែនាំផ្ទាល់ ពីសេតវិមាន យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។

កាសែតនេះបានរាយការណ៍ ដោយដកស្រង់ឯកសារពន្ធថា Soros របស់ Open Society Foundations បានបរិច្ចាគទឹកប្រាក់ ៥.៥ លានដុល្លារដល់អង្គការ មិនរកប្រាក់ចំណេញ Accelerate Action Inc. ក្នុងឆ្នាំ ២០២០ និង២០២១ដោយបានផ្តល់យ៉ាងហោចណាស់ ៣០០,០០០ដុល្លារកាលឆ្នាំ ២០២២ ដល់ Gen Z for Change ។

យោងតាមគេហទំព័ររបស់ខ្លួនបានឲ្យដឹងថា Gen Z for Change ពិពណ៌នាខ្លួនវាថា ជាបណ្តាញនៃប្រព័ន្ធផ្សព្វផ្សាយសង្គមជាង ៥០០នាក់រួមមាន សកម្មជន អ្នករៀបចំ និងអ្នកបង្កើត ។ នៅទូទាំងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ក្រុមនេះបានផ្សព្វផ្សាយខ្លឹមសារលើកកម្ពស់ការរំលូតកូន ការគ្រប់គ្រងកាំភ្លើង គោលនយោបាយអន្តោប្រវេសន៍សេរី និងយុត្តិធម៌អាកាសធាតុ ។

បុព្វហេតុទាំងនេះត្រូវ បាន Soros ជាជើងឯកយូរមកហើយ ទោះជាយ៉ាងណាក៏ដោយ Gen Z for Change ក៏បានរកឃើញថា ខ្លួនត្រូវបានជួលដោយ ប្រធានាធិបតីលោក Joe Biden ដើម្បីផ្សព្វផ្សាយសាររបស់គាត់ និងវាយប្រហារអ្នកនយោបាយ គណបក្សសាធារណរដ្ឋ ។

សមាជិកនៃ Gen Z for Change ត្រូវបានអញ្ជើញឲ្យធ្វើបទសម្ភាសន៍ជាមួយ White House coronavirus tsar Dr. Anthony Fauci ក្នុងឆ្នាំ ២០២១ ហើយត្រូវបានកោះហៅទៅ កាន់សេតវិមានកាលពីឆ្នាំមុនសម្រាប់សន្និសីទសង្ខេបស្តីពីជម្លោះនៅអ៊ុយក្រែន ក្នុងអំឡុង ពេលដែលពួកគេ ត្រូវបានគេស្នើឲ្យផលិត ការពន្យល់ ខ្លឹមសារស្តីពីគោលនយោបាយ និងគោលដៅ របស់សហរដ្ឋអាមេរិកក្នុងជម្លោះ ។

ទំនាក់ទំនងដ៏កក់ក្ដៅរវាងរដ្ឋបាល Biden និង Gen Z for Change បានទទួលការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ហើយត្រូវបានបំភ្លឺដោយ Saturday Night Live កាលពីឆ្នាំមុន ។ ក្រៅពីការផ្តល់មូលនិធិដល់យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម Soros ក៏បានផ្តល់ប្រាក់ចំនួន ១២៨ លានដុល្លារដល់បេក្ខជន និងអង្គការប្រជាធិបតេយ្យ ក្នុងអំឡុងពេលពាក់កណ្តាលអាណត្តិកាលពីឆ្នាំមុន ដែលធ្វើឲ្យលោកក្លាយជាម្ចាស់ជំនួយដ៏ធំបំផុតនៃវដ្តបោះឆ្នោតនោះ។ ចាប់តាំងពីពេលនោះមក Soros បានលាឈប់ពីតួនាទី របស់ Open Society Foundations ដោយប្រគល់ការគ្រប់គ្រង របស់អង្គការក្រៅរដ្ឋាភិបាល ទៅកូនប្រុសរបស់គាត់ឈ្មោះ Alex Soros ៕
ដោយ៖លី ភីលីព

Most Popular

To Top