ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគីលោក Erdogan នឹងជួបជាមួយលោក Musk នៅមុនចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិ

ប្រភព ៖AFP

អាមេរិក ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSNបានប្រាប់ឲ្យដឹងថា លោក Elon Musk បានទៅជួបប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ក្នុងទីក្រុងញូវយ៉ក ដោយចំណាយពេលប្រហែល ៤៥ នាទី ដើម្បីពិភាក្សាអំពីបញ្ញាសិប្បនិម្មិត និងរោងចក្រ Tesla ដ៏មានសក្តានុពលរបសើលោក ។

រូបភាពវីដេអូបានបង្ហាញ លោក Musk ចូលទៅក្នុងផ្ទះទួរគី ជាអគារខ្ពស់ៗដែលរៀបចំការិយាល័យការទូត និងវប្បធម៌ នៅជិតទីស្នាក់ការអង្គការ សហប្រជាជាតិជាមួយកូនដែលជឿថា ជាកូនប្រុសរបស់លោក ។ រូបភាពពីការប្រជុំកាលពីថ្ងៃអាទិត្យបានបង្ហោះនៅលើ X ជាវេទិកាគ្រប់គ្រងដោយលោក Musk ពីមុនត្រូវបានគេស្គាល់ថា ជា Twitter បានបង្ហាញក្មេង ប្រុសអង្គុយ នៅលើភ្លៅរបស់លោក Musk នៅពេលលោកនិយាយជាមួយលោក Erdogan ។

លោកទាំង ២ នាក់បានជួបគ្នា នៅពេលមេដឹកនាំ ពិភពលោករួមទាំង លោកប្រធានាធិបតី Joe Biden បានចាប់ផ្តើមប្រមូលផ្តុំ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃមហាសន្និបាត អង្គការសហប្រជាជាតិ ។ ក្នុងការចូលរួមនៅឆ្នាំនេះ នឹងមានប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy រដ្ឋាភិបាល របស់លោក បានពឹងផ្អែកលើសេវាផ្កាយរណប Starlink របស់ Musk ដើម្បីវាយប្រហារកងកម្លាំង យោធារុស្ស៊ី ដែលបានឈ្លានពាន ជាងមួយឆ្នាំមុន ។

យោងតាមការិយាល័យរបស់លោក Erdogan ថា លោកប្រធានាធិបតីទួរគីបានអញ្ជើញលោក Musk ឲ្យបើករោងចក្រ Tesla នៅទីនោះ។ ក្រុមហ៊ុន SpaceX របស់ Musk ក៏បានធ្វើការ ជាមួយនឹងកម្មវិធីអវកាសរបស់ប្រទេសទួរគី ដើម្បីបាញ់បង្ហោះផ្កាយរណបទំនាក់ទំនង។ ប្រទេសតួកគីក៏កំពុងស្វែងរកជំនួយ ក្នុងការអភិវឌ្ឍន៍អាគុយ សម្រាប់រថយន្តអគ្គិសនី ដំបូងគេបង្អស់របស់ខ្លួនគឺ Togg ។

ការិយាល័យរបស់ Erdogan ក៏បានបន្តថា លោកចង់នាំយកសេវាកម្ម Starlink របស់គាត់ទៅកាន់ប្រទេស។ ការជួបជាមួយលោក Musk បានធ្វើឲ្យលោក Erdogan ផ្សព្វផ្សាយនូវមហិច្ឆតាសំខាន់ៗ មួយចំនួនរបស់គាត់ ដូចជាការគ្រោងបាញ់បង្ហោះផ្កាយរណប Turksat 6A នៅខែមិថុនាក្រោយ។ លោក Erdogan បានហៅវាថា ជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ការប្រមូលព័ត៌មានស៊ើបការណ៍ អាចនឹងត្រូវប្រើប្រាស់ សម្រាប់គោលបំណងយោធា៕
ដោយ៖លី ភីលីព

Most Popular

To Top