ព័ត៌មានអន្តរជាតិ

អាមេរិក មានការបាញ់ប្រហារទ្រង់ទ្រាយធំ ៤៧០លើក ការស្លាប់ទាក់ទងនឹងហិង្សាដោយកាំភ្លើងជាង ២៥០០០នាក់ ក្នុងរយៈពេល ៨ខែឆ្នាំ២០២៣

ប្រភព ៖AFP

វ៉ាស៊ីនតោន៖ ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៣ ការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ៤៧០លើក បានកើតឡើងនៅទូទាំងសហរដ្ឋអាមេរិក ហើយជនជាតិអាមេរិកជាង ២៥,០០០ នាក់បានស្លាប់ ដោយសារអំពើហិង្សាដោយកាំភ្លើង នេះបើតាមកាសែត Gulf News ដែលជាកាសែតអង់គ្លេស នៅអេមីរ៉ាតអារ៉ាប់រួមបានចុះផ្សាយនៅក្នុង មតិយោបល់នាពេលថ្មីៗនេះ។

យោងតាមអត្ថបទ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ជាមធ្យមកុមារ ២២នាក់ដែលមានអាយុ ១៧ ឆ្នាំត្រូវបានបាញ់ជារៀងរាល់ថ្ងៃ ហើយជនរងគ្រោះភាគច្រើន បានស្លាប់ដោយសារការបាញ់ប្រហារ ប៉ុន្តែក៏រាប់បញ្ចូលទាំងការស្លាប់ ដោយការធ្វើអត្តឃាតផងដែរ។

ប្រភពបានឲ្យដឹងថា ប្រើប្រាស់វប្បធម៌កាំភ្លើង ដែលជនជាតិអាមេរិកទទួលយក គឺជាផ្នែកមួយ នៃសិទ្ធិរដ្ឋធម្មនុញ្ញរបស់ពួកគេ ដែលត្រូវបានបញ្ចូល ទៅក្នុងផ្នត់គំនិតក្នុងស្រុក ដែលកុមារដែលត្រូវបានបាញ់ សម្លាប់ជារៀងរាល់ថ្ងៃនឹងមិននាំ ឱ្យមានការផ្លាស់ប្តូរស្ថានភាពនោះទេ។

ប្រឈមមុខនឹងការ ពិតដ៏ក្រៀមក្រំនេះ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ លោក Chris Murphy បានប្រាប់ CNN ថា “នេះគឺជាប្រទេស តែមួយគត់នៅក្នុងពិភពលោក ដែលបុរសដែលញៀវនឹងការសម្លាប់រង្គាល” ។

អំពើ​ហិង្សា​ដោយ​កាំភ្លើង​ គឺជា​បញ្ហា​បែកបាក់​គ្នា និង​សម្លាប់​មនុស្ស​ក្នុង​សង្គម​អាមេរិក​ជា​យូរ​មក​ហើយ។ ការស្លាប់ដោយសាររបួសទាក់ទង នឹងកាំភ្លើងបានកើនឡើងនៅក្នុង សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០៤ ដោយឆ្នាំ២០២១ កើនឡើងដល់កម្រិតខ្ពស់បំផុតគឺមានចំនួន ៤៨,៨៣០នាក់ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top