កង់បេរ៉ា ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ថា នៅក្នុងរបាយការណ៍ របស់រដ្ឋាភិបាលបានរកឃើញថា គម្រោងផែនការដែលបានស្នើឡើង ដើម្បីជំនួសស្ថានីយ៍ ថាមពលធ្យូងថ្ម ដែលចាស់ហួសសម័យកាល ប្រើប្រាស់ របស់ប្រទេសអូស្ត្រាលី ដោយជំនួសមកវិញ នូវម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរខ្នាតតូច នឹងត្រូវចំណាយអស់រាប់ រយពាន់លានដុល្លារឯណោះ ។
យោងតាមការ វិភាគ ដែលចេញផ្សាយដោយនាយកដ្ឋាន ប្រែប្រួលអាកាសធាតុ ថាមពល បរិស្ថាន និងទឹក ហៅកាត់ថា (DCCEEW) នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុលខ្នាតតូច ហៅកាត់ (SMRs) ដែលមានកម្លាំងជាអប្បបរមា ៧១.៣០០មេហ្គាវ៉ាត់ (MW) នឹងត្រូវការជាចាំបាច់ ដើម្បីជំនួសឲ្យសមត្ថភាព ផលិតថាមពលរបស់ស្ថានីយដុតធ្យូងថ្ម របស់អូស្ត្រាលីនៅពេលពួកគេ ដំណើរការក្រៅប្រព័ន្ធអ៊ីនធើរណេត ។
ផ្អែកលើទិន្នន័យពីប្រតិបត្តិករ ទីផ្សារថាមពលអូស្ត្រាលី ហៅកាត់ថា (AEMO) និងអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងឧស្សាហកម្ម Commonwealth ហៅថា (CSIRO) នៅក្នុងរបាយការណ៍ របស់ DCCEEW បានស្នើឡើងថា សំណើនេះនឹង ត្រូវចំណាយប្រាក់រហូត ដល់៣៨៧ពាន់លានដុល្លារអូស្ត្រាលី ស្មើនឹងប្រមាណ២៤៩ពាន់លានដុល្លារ ។
សម្រាប់ផែនការនេះដែរ ត្រូវបានស្នើឡើងដោយមេដឹកនាំប្រឆាំង គឺលោក Peter Dutton ដែលបានថ្លែងនៅក្នុងសុន្ទរកថាមួយកាលពីខែកក្កដា រោងចក្រដុតធ្យូងថ្មដែលផ្អាក មិនឲ្យដំណើរការអាចត្រូវបានបំប្លែង ឬប្រើឡើងវិញដើម្បីផលិតថាមពលនុយក្លេអ៊ែរជា “ដៃគូ” ទៅនឹងប្រភពថាមពល កកើតឡើងវិញ ។
យ៉ាងណាមិញ លោក Chris Bowen រដ្ឋមន្ត្រីការប្រែប្រួលអាកាសធាតុ និងថាមពល បានថ្លែងនៅក្នុងសេចក្តីថ្លែង ការណ៍មួយនៅថ្ងៃចន្ទនេះថា របាយការណ៍របស់ DCCEEW បានបង្ហាញថា ការផលិតថាមពលនុយក្លេអ៊ែរ មិនអាចដំណើរការបានទេ ។
ស្ថិតនៅក្រោមច្បាប់បច្ចុប្បន្ន រោងចក្រថាមពលនេះ ត្រូវបានហាមឃាត់មិនឱ្យសាងសង់ស្ថានីយ៍ ថាមពលនុយក្លេអ៊ែរនៅគ្រប់រដ្ឋ និងដែនដីអូស្ត្រាលី ឡើយ ។
កាលពីខែសីហា នាយករដ្ឋមន្ត្រី Anthony Albanese បានច្រានចោលរាល់វិធានការ ដើម្បីលុបចោលការហាមឃាត់ ការសាងសង់ ដោយបានថ្លែងថា ថាមពលនុយក្លេអ៊ែរ មិន “ប្រមូលផ្តុំ” ជាជម្រើសដែលអាចសម្រេច បានសម្រាប់បម្រើដល់ផ្នែកសេដ្ឋកិច្ច ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា