តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់ប្រទេសនេះ បានរាយការណ៍ថា កងកម្លាំងចារកម្មអ៊ីរ៉ង់ បានរឹបអូសអាវុធ និងឧបករណ៍អាមេរិក ខុសច្បាប់មួយក្រុមធំពីកប៉ាល់មួយ នៅពេលវាចូលទៅក្នុងដែន ទឹកភាគខាងត្បូងរបស់ប្រទេស។
គេហទំព័រ Tasnim បានដកស្រង់សម្តី ប្រធានតុលាការខេត្ត Mojtaba Qahreman បានឲ្យដឹងថា ការដឹកជញ្ជូនដែលមានកាំភ្លើងស្តុបជាង ៦០០០ដើម ត្រូវបានរឹបអូសនៅក្នុងប្រតិបត្តិការមួយ នៅឆ្នេរសមុទ្រនៃទីក្រុងកំពង់ផែ Bandar-e Khamir ភាគខាងត្បូងក្នុងខេត្ត Hormozgan ប្រទេសអ៊ីរ៉ង់ ។
មន្ត្រីបានឲ្យដឹងថា ជនសង្ស័យពីរនាក់ត្រូវបានចាប់ខ្លួន ជុំវិញការជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ ដោយបន្ថែមថា ការស៊ើបអង្កេតដំបូងបង្ហាញថា ការដឹកជញ្ជូននេះត្រូវបានដឹកចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បី “បង្កឱ្យមានកុប្បកម្ម” នៅក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕
ប្រែសម្រួល ឈូក បូរ៉ា