ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រកាសថា កងកម្លាំងរបស់ខ្លួន គ្រប់គ្រងបានក្រុង ដ៏សំខាន់នៅ សមរភូមិភាគខាងកើត

ប្រភព៖ AFP

គៀវ៖ ប្រភពពីទីភ្នាក់ងារ AFP  បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួន បានដណ្តើមយកមកវិញ នូវទីក្រុង Klishchiivka ដែលជាទីប្រជុំជនដ៏សំខាន់ មួយនៅភាគខាងត្បូង នៃទីក្រុងជួរមុខ ដ៏សំខាន់នៃតំបន់ Bakhmut ខណៈដែលខ្លួនបន្តការ វាយលុក ប្រឆាំងនឹងការវាយ លុករបស់រុស្ស៊ី ។

ជ័យជម្នះក្នុងសមរភូមិ មានសារៈសំខាន់ជាពិសេស សម្រាប់អ៊ុយក្រែន ខណៈដែលប្រធានាធិបតី លោក Volodymyr Zelenskyy បានរៀបចំដំណើរ ទស្សនកិច្ចទៅកាន់ទីកន្លែង ដែលស្ថិត នៅសម័យសង្គ្រាម ជាលើកទី២របស់គាត់ទៅកាន់ ទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយក្នុងគោលបំណងដើម្បីប្រមូលផ្តុំការគាំទ្រ ដល់អ៊ុយក្រែន ។

ប៉ុន្តែភាពរីកចម្រើននេះ បានកើតឡើងនៅគ្រាដែលឥស្សរជន លោកខាងលិច ជាន់ខ្ពស់ចំនួន២រូប បានព្រមានប្រឆាំង នឹងក្តីសង្ឃឹម នៃការបញ្ចប់ជម្លោះភ្លាមៗ ។

លោក Oleksandr Syrsky មេបញ្ជាការកងកម្លាំង ជើងគោករបស់យោធាអ៊ុយក្រែន បានបង្ហោះនៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គមថា “ក្រុងKlishchiivka ត្រូវបានដណ្តើមយកពីជនជាតិរុស្ស៊ី វិញហើយ” ។

លោក Zelenskyy បានកើតសរសើរ ដល់ទាហានដែលប្រយុទ្ធ នៅជិតតំបន់ Bakhmut ដែលបានដណ្តើមយកក្រុង Klishchiivka មកវិញ ដោយបានថ្លែងនៅក្នុងសុន្ទរកថា កាលពីពេលល្ងាច របស់គាត់ទៅកាន់ប្រទេសជាតិរបស់ខ្លួនថា “ធ្វើបានល្អ!” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top