អាមេរិក ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSNបានប្រាប់ឲ្យដឹងថា យកប្រតិបត្តិក្រុមហ៊ុន អវកាសយក្សអាមេរិក SpaceX លោក Elon Musk កាលពីថ្ងៃអាទិត្យ បានចំអកឲ្យក្រុមហ៊ុនផ្គត់ផ្គង់ ការបាញ់បង្ហោះផ្កាយរណប គូប្រជែង Rocket Lab USA Inc (NASDAQ:RKLB) នាយកប្រតិបត្តិលោក Peter Beck ចំពោះការអត្ថាធិប្បាយ របស់គាត់លើលទ្ធភាព ប្រើប្រាស់ឡើងវិញនូវគ្រាប់រ៉ុក្កែត ។
Rocket Lab បានបើកដំណើរការម៉ាស៊ីន 3D-printed Rutherford ជាមុននៅលើបេសកកម្ម “We love the Nightlife” ដោយប្រើប្រាស់រ៉ុក្កែត Electron ដែលកំណត់រចនាសម្ព័ន្ធឡើងវិញរបស់វា ។ រ៉ុក្កែតនេះត្រូវបានបាញ់បង្ហោះពីប្រទេសនូវែល សេឡង់ នៅថ្ងៃទី ២៤ ខែសីហាវេលាម៉ោង ១១:៤៥ ព្រឹក ហើយបានបញ្ជូនផ្កាយរណបមួយ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា អវកាសអាមេរិក Capella ។
លោក Beck បានសរសេរថា វត្ថុដែលអាចប្រើឡើងវិញ បាននេះហាក់ដូចជាដំណើរការ និងហោះហើរម៉ាស៊ីនដែលប្រើឡើងវិញចំនួន ៩ គ្រឿង ក្នុងបេសកកម្មនាពេលខាងមុខ ។ ចំណែកលោក Musk បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយ កាលពីថ្ងៃអាទិត្យ ហើយបានសរសេរថា “មិននិយាយលេងទេ” ។
លោក Musk ធ្លាប់បាន ព្រមានថា ក្រុមហ៊ុនផលិតរ៉ុក្កែត ត្រូវតែចូលប្រើឡើងវិញ ឬប្រថុយនឹងការលែងប្រើ ។ លោក Musk បានបានបន្តថា អ្នកនឹងត្រូវអូស រថយន្ត មួយផ្សេងទៀត សម្រាប់ការធ្វើដំណើរត្រឡប់មកវិញ ។ ក្រុមហ៊ុន SpaceX របស់លោកបាននឹង កំពុងព្យាយាម ធ្វើឲ្យរ៉ុក្កែត របស់ខ្លួនអាចប្រើឡើងវិញ បានទាំងស្រុង ដើម្បីកាត់បន្ថយការចំណាយលើការហោះហើរក្នុងលំហអាកាសអស់ជាច្រើនឆ្នាំ ដោយមានការខិតខំប្រឹង ប្រែងតាំងពីឆ្នាំ ២០១៥ ៕
ដោយ៖លីភីលីព