ព័ត៌មានអន្តរជាតិ

រដ្ឋសហភាពអឺរ៉ុប បានប្រើប្រាស់មេរោគ “Spyware” របស់អ៊ីស្រាអែល វាយលុកលើទូរស័ព្ទ អ្នកកាសែតរុស្ស៊ី

ប្រភព ៖ AFP

រុស្ស៊ី ៖ នាង Timchenko បានប្រាប់កាសែត The Guardian កាលពីថ្ងៃច័ន្ទថា រដ្ឋសហភាពអឺរ៉ុប មិនបញ្ចេញឈ្មោះមួយ បានប្រើប្រាស់មេរោគ របស់អ៊ីស្រាអែល ដើម្បីលួចចូលទូរស័ព្ទរបស់នាង Galina Timchenko ជាអ្នកកែសម្រួលប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ដែលមានមូលដ្ឋាន នៅប្រទេសឡាតវី ខណៈអាជ្ញាធរក្នុងទីក្រុង Riga បានបដិសេធរាល់តួនាទី សម្រាប់ហេតុការណ៍នេះ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

នេះបើតាមការចុះផ្សាយរបស់កាសែតថា នាង Timchenko ជាអ្នកបង្កើតគេហទំព័រព័ត៌មាន Meduza កាលឆ្នាំ ២០១៤ បានប្រាប់កាសែត The Guardian ថា នាងបានទទួលសារពី Apple កាលពីដើមឆ្នាំនេះ ដោយប្រាប់នាងថា ទូរស័ព្ទរបស់នាងត្រូវបានលួច ចូលមុនពេលជួប ជាមួយបុគ្គលិក ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី នៅទីក្រុងប៊ែរឡាំង ។ យ៉ាងហោចណាស់ អ្នកកាសែតរុស្ស៊ី ៤ នាក់ផ្សេងទៀត ដែល ៣ នាក់ បានប្រើស៊ីមកាតឡាតវី ក្នុងទូរស័ព្ទរបស់ពួកគេ ត្រូវបានតម្រង់គោលដៅ ស្រដៀងគ្នានេះ ។

នាង Timchenko បានបន្តថា ដំបូងឡើយនាងសង្ស័យថា វិមានក្រឹមឡាំងនៅពីក្រោយការលួចចូល ប៉ុន្តែការស៊ើបអង្កេតដោយសាកលវិទ្យាល័យតូរ៉ុនតូ និង Access Now បានរកឃើញថា ពិរុទ្ធជនជាភ្នាក់ងាររដ្ឋសហភាពអឺរ៉ុប ដែលប្រើប្រាស់កម្មវិធី Pegasus ជាកម្មវិធី Spyware បង្កើតឡើងដោយ NSO Group របស់អ៊ីស្រាអែល ។

រុស្សីមិនប្រើ Pegasus ទេ ខណៈភ្នាក់ងារនៅរដ្ឋសហភាព អឺរ៉ុបជាច្រើន -រួមទាំងអាល្លឺម៉ង់ ឡាតវី និងអេស្តូនី។ Pegasus អាចត្រូវបានដំឡើង នៅលើទូរស័ព្ទរបស់គោលដៅ ដោយមាន ឬគ្មានអ្នកប្រើប្រាស់ ចុចលើតំណមិនពិត ។

យោងតាមបញ្ជីនៃអតិថិជន NSO ដែលបានលេចធ្លាយក្នុងឆ្នាំ២០២១ ថា អ្នកនយោបាយ អ្នកកាសែត សកម្មជន និងតួរលេខអាជីវកម្មជាង ៥០,០០០ នាក់ត្រូវបានតាមដានដោយប្រើប្រាស់មេរោគនេះ។ នៅពេលដំឡើងរួច Pegasus ផ្តល់លទ្ធភាពឲ្យពួក Hacker អានសារ រកមើលរូបថត តាមដានទីតាំងរបស់មនុស្ស ហើយថែមទាំងបើកកាមេរ៉ា និងមីក្រូហ្វូនដោយមិនចាំបាច់ ដឹងពីម្ចាស់ទូរស័ព្ទ ។

លោក Ivan Kolpakov និពន្ធនាយក Meduzaថា វាទំនងជាថាការ Hack នេះត្រូវបានដំណើរការដោយសេវាសន្តិសុខ អឺរ៉ុបមួយចំនួន។ យើងមិនដឹងថា តើវាជាប្រទេសឡាតវី ឬប្រទេសមួយចំនួនទៀតទេ ប៉ុន្តែយើងមានវត្តមានច្រើនទៀតនៅឡាតវី ៕
ដោយ៖លី ភីលីព

Most Popular

To Top