បរទេស ៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់៩៤នាក់ បានបាត់បង់ជីវិត និងប្រមាណជា១០០នាក់ទៀត រងរបួសបន្ទាប់ពីហេតុការណ៍ ឆាបឆេះបានកើតឡើង នៅអំឡុងពេលពិធីរៀបការមួយ កន្លែងនៅក្នុងប្រទេសអ៊ីរ៉ាក់។
ប្រភពដដែលបានសរសេរទៀតថា មនុស្សជាច្រើនរយនាក់ ដែលបានចូលរួមក្នងពិធីជប់លៀងដ៏ធំនេះ ។ ទីកន្លែងកើតហេតុ ដែលត្រូវបានគេស្គាល់ថាជាទីក្រុង Qaraqosh ជាទីក្រុងដែលមានអ្នកកាន់សាសនាគ្រិស្តច្រើន ជាងគេបំផុតក្នុងប្រទេស។
សាក្សីជាច្រើន និងកងកម្លាំងសន្តិសុខ ដែលយាមកាមនៅទីនោះបានអះអាងថា ភ្លើងបានឆាបឆេះ នៅក្នុងពេលដែលភ្លើងកំាំជ្រួច ត្រូវបានគេដុតលំអពេល ដែលកូនក្រមុំ និងកូនកម្លោះ ចាប់ផ្តើមរាំហើយវាក៏បន្តឆាបឆេះ រោងការទាំងមូលតែម្តង។
យោងតាមការ ក្រុមមន្ត្រីការពារជនស៊ីវិល បានប្រាប់ BBC ថា ទាំងកូនកំលោះ និងកូនក្រមុំបានរួចជីវិត ទោះបីជាមានសេចក្តីរាយការណ៍ដំបូងថា ពួកគេបានបាត់បង់ជីវិតក៏ដោយ ៕
ប្រែសម្រួល៖ស៊ុនលី