ព័ត៌មានអន្តរជាតិ

អ៊ីតាលី អនុម័តគោល នយោបាយថ្មី ដើម្បីពង្រឹងច្បាប់ អន្ដោប្រវេសន៍

ប្រភព៖ Xinhua

រ៉ូម ៖ ទីស្តីការគណៈរដ្ឋមន្ត្រី របស់ប្រទេសអ៊ីតាលី បានអនុម័តគោលនយោបាយថ្មីមួយ ដើម្បីពង្រឹងបទប្បញ្ញត្តិ អន្តោប្រវេសន៍របស់ខ្លួន ដែលមានសក្តានុពល ដកចេញនូវការការពារទាក់ទង នឹងអាយុពិសេស សម្រាប់អ្នកស្វែង រកសិទ្ធិជ្រកកោនវ័យក្មេង ។

ចំណាត់ការនេះ គឺជាកំណែទម្រង់ចុងក្រោយបង្អស់ ក្នុងគោលបំណងទប់ស្កាត់ការកើនឡើង នៃលំហូរជនចំណាកស្រុក ដែលមកដល់អឺរ៉ុប ដែលភាគច្រើននៃពួកគេទៅ កាន់ព្រំដែន នៃប្រទេសអ៊ីតាលី ។

នៅក្រោមគោលការណ៍ថ្មី អាជ្ញាធរនឹងត្រូវបានអនុញ្ញាត ឱ្យវាយតម្លៃអាយុ នៃអ្នកមកដល់ថ្មីដែលមិនមានវត្តមាន ។ ប្រសិនបើបុគ្គលទាំងនេះ ត្រូវបានគណនាលើសពីអាយុ ១៦ឆ្នាំ ពួកគេអាចត្រូវបានដាក់នៅក្នុងមណ្ឌលឃុំឃាំង មនុស្សពេញវ័យដែលបំពេញ លើសពីសមត្ថភាពរួចទៅហើយ។

មុនពេលការផ្លាស់ ប្តូរនេះ កុមារ ដែលមកដល់ប្រទេសអ៊ីតាលី ដោយគ្មានអាណាព្យាបាល បានទទួលការការពារពិសេស ក្រោមគោលនយោបាយ សហភាព អឺរ៉ុប ដែលបានអនុម័តកាលពី ៦ឆ្នាំមុន ។

លើសពីនេះ គំនិតផ្តួចផ្តើមនេះ ផ្តល់អំណាចដល់អាជ្ញាធរ ក្នុងការនិរទេសជនបរទេស ដែលចាត់ទុកថាបង្កហានិភ័យដល់សណ្តាប់ធ្នាប់សាធារណៈ ឬសន្តិសុខជាតិ។ កាល​ពី​សប្តាហ៍​មុន រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​អំណាច ​ដល់​មន្ត្រី​ព្រំដែន​ក្នុង​ការ​ឃុំ​ខ្លួន​បុគ្គល ​ក្នុង​មណ្ឌល​ឃុំឃាំង​រហូត​ដល់ ១៨ ខែ។

យោងតាមទិន្នន័យ របស់អង្គការ អន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក ជនចំណាកស្រុកជិត ២០ម៉ឺននាក់ បានមកដល់សហភាព អឺរ៉ុបដោយផ្លូវគោក និងផ្លូវសមុទ្រមកទល់ពេលនេះក្នុងឆ្នាំនេះ ដោយក្នុង​ចំណោម​អ្នក​មក​ដល់​ទាំង​នេះ ប្រហែល​ពីរ​ភាគ​បី ​បាន​ទៅ​ដល់​ប្រទេស​អ៊ីតាលី ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top