ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន ថ្កោលទោសការ វាយប្រហារភេរវកម្ម នៅប៉ាគីស្ថាន

ប្រភព៖ Xinhua

យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសការវាយប្រហារ ភេរវកម្មពីរដាច់ដោយឡែក ពីគ្នាកាលពីថ្ងៃសុក្រ នៅក្នុងប្រទេស ប៉ាគីស្ថាន នេះបើយោងតាមការ ចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើងថា “យើងថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយ ប្រហារភេរវករ ដែលបានកើតឡើងនៅ ក្នុងប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្សជាង ៥០នាក់” នេះបើយោងតាមការលើកឡើង របស់អ្នកនាំពាក្យ។

ការ​សម្លាប់​ទាំង​នេះ​បាន​កើត​ឡើង​ក្នុង​ ពេល​ធ្វើ​ពិធី​សាសនា​ធ្វើ​ឱ្យ​ពួក​គេ​ កាន់​តែ​ឃោរឃៅ​ថែម​ទៀត។ អ្នក​នាំពាក្យ​រូប​នេះ​បាន​ឲ្យដឹងថា វា​រឹតតែ​គួរ​ឲ្យ​រន្ធត់​ជាង​មុន​ ក្នុង​ការ​កំណត់​គោលដៅ​មនុស្ស ​នៅ​ពេល​ពួកគេ​ធ្វើ​ពិធី​សាសនា​ដោយ​សន្តិវិធី។

ប៉ូលិសប៉ាគីស្ថាន និងមន្ត្រីសុខាភិបាលបានឲ្យដឹងថា ការផ្ទុះដែលបានវាយប្រហារលើការជួបជុំសាសនាមួយនៅក្នុងស្រុក Mastung នៃខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃសុក្របានបណ្តាលឱ្យមនុស្ស ៥០នាក់ស្លាប់ និង ៥០នាក់ផ្សេងទៀតរងរបួស។

ការបំផ្ទុះដែលគេជឿថា ជាការវាយប្រហារអត្តឃាត បានកើតឡើងនៅជិត វិហារឥស្លាម នៅពេលដែលមនុស្សកំពុង ប្រមូលផ្តុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យ Eid-e-Milad-un-Nabi ដែលជាថ្ងៃកំណើត របស់ព្យាការី Muhammad របស់សាសនាអ៊ីស្លាម។

នៅក្នុងការ វាយប្រហារដាច់ ដោយឡែកមួយកាលពីថ្ងៃសុក្រ មនុស្សប្រាំនាក់ បានស្លាប់ និង ១០ នាក់ផ្សេង ទៀតបានរងរបួស នៅពេលដែលការបំផ្ទុះអត្តឃាត បានកើតឡើងនៅខាងក្នុងវិហារអ៊ីស្លាមមួយនៅខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យប្រទេស៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top