អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា គោលដៅនាំចេញផ្នែក ការពារជាតិ របស់ប្រទេសតួកគី គឺលើសពី ៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
ថ្លែងនៅឯមហោស្រព បច្ចេកវិទ្យានៅខេត្ត Izmir ភាគខាងលិច លោក Erdogan បានលើកឡើងថា ប្រទេសរបស់លោក បាននិងកំពុងអនុវត្ត គម្រោងការពារជាតិ ចំនួន ៨៥០ ផ្សេងៗគ្នា។
លោក Erdogan បានថ្លែងទៅកាន់អ្នកទស្សនានៅឯ TEKNOFEST ដែលជាពិព័រណ៍អាកាសចរណ៍ លំហ និងបច្ចេកវិទ្យាដ៏ធំបំផុត របស់តួកគីថា “ជាមួយនឹងគំនិតផ្តួចផ្តើម ឧស្សាហកម្មការពារជាតិ របស់យើង ការនាំចេញរបស់យើង កំពុងកើនឡើងយ៉ាងខ្លាំង”។
លោកប្រធានាធិបតីបានកត់ សម្គាល់ថា ប្រទេសរបស់លោ កបាននិង កំពុងបំពេញការ សាកល្បងយ៉ាងឆាប់រហ័សនូវ យន្តហោះចម្បាំង Kizielma ដែលជាយន្តហោះដ្រូន ដែលមានសមត្ថភាពបាញ់ មីស៊ីលពីអាកាស ទៅអាកាស។
លោកបានបន្ដថា “ជាមួយនឹង យន្ដហោះដ្រូន Kizilelma ចូលទៅក្នុងសារពើភ័ណ្ឌ យើងនឹង បំបែកមូលដ្ឋានថ្មី នៅក្នុងវិស័យនេះ” ហើយលោកថា តួកគី ក៏បាននិងកំពុងចាត់វិធានការ ក្នុងការផលិតយន្តហោះចម្បាំងជំនាន់ទី៥ KAAN ផងដែរ។
មេដឹកនាំតួកគីរូបនេះ ក៏បានរំលឹកផងដែរថាកាលពីខែមេសា តួកគី បានបញ្ជូននាវាដ៏ធំបំផុតរបស់ខ្លួន TCG Anadolu ដែលជានាវាវាយប្រហារបែប amphibious របស់កងទ័ពជើងទឹក តួកគី ដែលអាចត្រូវបានកំណត់ រចនាសម្ព័ន្ធជាកន្លែងចតឧទ្ធម្ភាគចក្រចុះចត និងជានាវាផ្ទុក យន្តហោះដ្រូន៕
ប្រែសម្រួល ឈូក បូរ៉ា