ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយ៖ ប៉ូលីសចក្រភពអង់គ្លេស ស៊ើបអង្កេតការចោទប្រកាន់ថ្មីរបស់ Russell Brand –

រូបភាពពី៖​ AFP

អង់គ្លេស៖ ប្រភពប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់ចក្រភពអង់គ្លេសបានរាយការណ៍កាលពីថ្ងៃចន្ទថា តារាសម្តែង និងជាតារាកំប្លែង លោក Russell Brand កំពុងស្ថិតក្រោមការស៊ើបអង្កេតដោយកម្លាំងប៉ូលិសទី២របស់ចក្រភពអង់គ្លេស ចំពេលមានការចោទប្រកាន់ថ្មីអំពីការបៀតបៀនផ្លូវភេទក្នុងឆ្នាំ ២០១៧យោងតាមការចេញផ្សាយពីគេហទំព័រ RT។

នេះបើតាមប្រភពប្រព័ន្ធផ្សព្វផ្សាយជាច្រើនរួមទាំង The Guardian និង BBCថា លោក Brand វ័យ ៤៨ ឆ្នាំដែលកំពុងត្រូវបានស៊ើបអង្កេតដោយប៉ូលីសទីក្រុងឡុងដ៍បន្ទាប់ពីការចេញផ្សាយកាលពី ២ សប្តាហ៍មុន នៃការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទដោយកាសែត The Times កាសែត Sunday Times និងប៉ុស្តិ៍ទូរទស្សន៍Channel 4 ក៏ជាកម្មវត្ថុនៃការស៊ើបអង្កេតដាច់ដោយឡែកពី Thames Valley Police ។ Brand បានបដិសេធរាល់ការចោទប្រកាន់ដែលធ្វើឡើងប្រឆាំងនឹងលោក។

កម្លាំងប៉ូលីសបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដោយមិនបញ្ចេញឈ្មោះផ្ទាល់ថា ប៉ូលីស Thames Valley ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ បានទទួលព័ត៌មានថ្មីទាក់ទងនឹងការយាយី និងតាមដានការចោទប្រកាន់មានតាំងពីឆ្នាំ ២០១៨ ។ ព័ត៌មាននេះកំពុងត្រូវបានស៊ើបអង្កេត ដូច្នេះ វាជារឿងមិនសមរម្យក្នុងការធ្វើអត្ថាធិប្បាយលើការស៊ើបអង្កេតដែលកំពុងបន្ត។

ប៉ូលីស Thames Valley គឺជាកម្លាំងដែលប្រតិបត្តិការក្នុងតំបន់ Henley-On-Thames នៃ Oxfordshire ជាកន្លែងដែលលោក Brand រស់នៅ និងជាកន្លែងដែលលោកជាម្ចាស់ហាងស្រាផងដែរ។ តារាកំប្លែងរូបនេះមិនបានធ្វើអត្ថាធិប្បាយភ្លាមៗចំពោះការចោទប្រកាន់ថ្មីនេះទេពេលត្រូវបានទាក់ទងដោយ BBC។

BBC បាននិយាយថា ស្ត្រីមិនបញ្ចេញឈ្មោះនៅកណ្តាល នៃការទាមទារថ្មីនេះបានរាយការណ៍ការចោទប្រកាន់របស់នាងទៅកាន់ប៉ូលីស Thames Valley ក្នុងឱកាសជាច្រើននៅចន្លោះឆ្នាំ ២០១៨ និង ២០២២ ប៉ុន្តែប៉ូលីសបានបដិសេធមិនចាត់វិធានការបន្ថែមទៀតទេ។ លោក Brand បានចោទប្រកាន់ស្ត្រីរូបនេះពីបទបៀតបៀនក្នុងឆ្នាំ ២០១៧ ផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top