ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនជនជាតិអាមេរិកម្នាក់ បន្ទាប់ពីបំផ្លាញរូបសំណាករ៉ូម៉ាំងបុរាណចំនួន ២ ក្នុងសារមន្ទីរអ៊ីស្រាអែល

Picture: Israel Museum)

អ៊ីស្រាអែល៖ ជនជាតិអាមេរិកម្នាក់ មកទស្សនាក្រុងយេរូសាឡឹមត្រូវបានចាប់ខ្លួន បន្ទាប់ពីរូបគេបានវាយកម្ទេចរូបសំណាករ៉ូម៉ាំងបុរាណចំនួន ២ នៅសារមន្ទីរអ៊ីស្រាអែលកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយ ប៉ូលីសបាននិយាយថា ជនសង្ស័យបានហៅបំណែកនោះថា ជាគោរពបូជា និងផ្ទុយនឹង Torah ដែលជាសៀវភៅ ៥ ដំបូងនៃព្រះគម្ពីរភាសាហេព្រើរ យោងតាមការចេញផ្សាយពីគេហទំព័រ RT។

លោក Eli Escusido ប្រធានអាជ្ញាធរវត្ថុបុរាណអ៊ីស្រាអែលបាននិយាយថា នេះជាករណីដ៏គួរឲ្យរន្ធត់នៃការបំផ្លាញបេតិកភណ្ឌវប្បធម៌ យើងមើលឃើញដោយមានការព្រួយបារម្ភជាខ្លាំងចំពោះការពិតដែលក្រុមជ្រុលនិយមខាងសាសនាចាត់វិធានការបែបនេះ ។

យោងតាមលោក Escusido ថា រូបចម្លាក់មួយក្នុងចំណោមរូបចម្លាក់រងការខូចខាត ជារូបចម្លាក់ថ្មម៉ាបរបស់ Minerva ពីសតវត្សទី ២ ត្រូវបានរកឃើញនៅឆ្នាំ ១៩៧៨ នៅ Tel Naharon ក្បែរ Beit She’an ។ រូបសំណាកទី ២ គឺជារូបចម្លាក់កាន់កង់នៃជោគវាសនាតំណាងឲ្យអាទិទេពរ៉ូម៉ាំង – អេហ្ស៊ីប Nemesis ត្រូវបានរកឃើញនៅឆ្នាំ ១៩៥៧ នៅវាលខ្សាច់ភាគខាងជើង Negev ។

យោងតាមសារព័ត៌មាន AP បានឲ្យដឹងថា ប៉ូលីសបានកំណត់អត្តសញ្ញាណជនល្មើសថា ជាអ្នកទេសចរជនជាតិជ្វីហ្វជនជាតិអាមេរិករ៉ាឌីកាល់អាយុ ៤០ ឆ្នាំ ប៉ុន្តែមិនបានផ្តល់ឈ្មោះរបស់លោកឡើយ។ ចុងចោទត្រូវបានបញ្ជាឲ្យទទួលការវាយតម្លៃវិកលចរិត។

នេះបើតាមកាសែត Times of Israelបាននិយាយថា ទោះយ៉ាងណាក៏ដោយ មេធាវី Nick Kaufman បានបដិសេធថា កូនក្តីរបស់លោកមិនបានប្រព្រឹត្តខុសពីការជ្រុលនិយមសាសនាទេ។ លោកបានស្តីបន្ទោសរោគសញ្ញាក្រុងយេរូសាឡឹម ។

លក្ខខណ្ឌពាក់ព័ន្ធនឹងការវង្វេងស្មារតី ឬជំងឺវិកលចរិកបង្កឡើងដោយដំណើរទស្សនកិច្ចទៅកាន់ទីក្រុងយេរូសាឡឹម និងប៉ះពាល់ដល់អ្នកទស្សនាទីក្រុងត្រូវបានចាត់ទុកថា ជាទីក្រុងបរិសុទ្ធដោយជនជាតិយូដា គ្រិស្តសាសនា និងមូស្លីមដូចគ្នា ហើយជាធម្មតាដោះស្រាយនៅពេលចាកចេញពីអ៊ីស្រាអែល៕ ដោយ៖លី ភីលីព

Most Popular

To Top