ព័ត៌មានអន្តរជាតិ

ឥណ្ឌា និងអេមីរ៉ាតអារ៉ាប់រួម ចាប់ដៃគ្នាក្នុងការចែករម្លែក និងអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើបនឹងគ្នា

រូបភាពពី៖​ AFP

ឥណ្ឌា៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌា និងអារ៉ាប់រួម (UAE) បានយល់ព្រមសហការក្នុងការចែករម្លែក និងអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើបចំពេលមានការជំរុញជាបន្តបន្ទាប់ដោយប្រទេសទាំង ២ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

កិច្ចព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើបត្រូវបានចុះហត្ថលេខានៅទីក្រុង Abu Dhabi កាលពីថ្ងៃព្រហស្បតិ៍ដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសឥណ្ឌា និងក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើបរបស់ UAE នៅខាងក្រៅកិច្ចប្រជុំលើកទី ១១ នៃក្រុមការងាររួមកម្រិតខ្ពស់របស់ UAE-ឥណ្ឌា។

កិច្ចព្រមព្រៀងនេះស្វែងរកការលើកកម្ពស់ការវិនិយោគទ្វេភាគី ការផ្ទេរបច្ចេកវិទ្យា និងការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យាសំខាន់ៗផ្នែកឧស្សាហកម្មតាមរយៈការបង្កើនកិច្ចសហការឧស្សាហកម្ម និងការសិក្សា គម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា ពិធីសារផ្លាស់ប្តូរចំណេះដឹង និងសមត្ថភាព និងការចែករម្លែកគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ប្រទេសទាំង ២ ក៏នឹងស្វែងរកការពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ នៃឧស្សាហកម្ម ដោយផ្តោតលើប្រសិទ្ធភាពថាមពលកកើតឡើងវិញ និងថាមពល សុខភាព និងវិទ្យាសាស្ត្រជីវិត ប្រព័ន្ធអវកាស បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាដែលធ្វើឲ្យមានឧស្សាហកម្ម 4.0 ៕ ដោយ៖លី ភីលីព

Most Popular

To Top